Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល វាយប្រហារលើជំរំជនភៀសខ្លួននៅហ្គាហ្សា សម្លាប់មនុស្សរាប់សិបនាក់

បានផុស

នៅ

មន្ត្រីសុខាភិបាលប៉ាឡេស្ទីននិយាយថា ជនជាតិប៉ាឡេស្ទីនយ៉ាងតិច៥០នាក់ ត្រូវបានសម្លាប់នៅពេលអ៊ីស្រាអែល បើកការវាយប្រហារអាកាសលើជំរំជនភៀសខ្លួន ដែលមានមនុស្សកកកុញនៅភាគខាងជើងតំបន់ហ្គាហ្សាកាលពីថ្ងៃអង្គារទី៣១ខែតុលា។ ការវាយប្រហារនេះ ក៏ត្រូវបានបញ្ជាក់ពីសំណាក់ភាគីអ៊ីស្រាអែលផងដែរ។

(រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោកវរសេនីយ៍ទោ Richard Hecht បានបញ្ជាក់ពីការវាយប្រហារលើជំរំ Jabalia នេះទៅកាន់ CNN ហើយនិយាយថា ខ្លួនមានគោលដៅសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ក្រុមហាម៉ាស់នៅក្នុងតំបន់នោះ។ លោក​បន្ថែម​ថា “យើង​កំពុង​ពិនិត្យ​មើលរឿងនេះ ហើយ​យើង​នឹងផ្តល់ព័ត៌មានលម្អិត នៅ​ពេល​​យើងដឹងច្បាស់​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ទីនោះ”។

មន្ត្រីនៅមន្ទីរពេទ្យឥណ្ឌូណេស៊ីក្នុងតំបន់ហ្គាហ្សានិយាយថា ក្រៅពីមនុស្សស្លាប់ ក៏មានជនជាតិប៉ាឡេស្ទីន១៥០នាក់ទៀតត្រូវរបួសផងដែរ។

(រូបថត៖ AFP)

យោធាអ៊ីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាស់ ដែលគ្រប់គ្រងទឹកដីឆ្នេរសមុទ្រតូចចង្អៀតនេះថា កំពុងប្រើប្រាស់អគារស៊ីវិលធ្វើជាខែលការពារក្រុមប្រយុទ្ធ មេបញ្ជាការ និងអាវុធ ប៉ុន្តែការចោទប្រកាន់បែបនេះ ត្រូវបានក្រុមហាម៉ាស់បដិសេធ។

តាមសេចក្តីថ្លែងការណ៍របស់ក្រុមហាម៉ាស់ មានមនុស្សស្លាប់និងរបួស៤០០នាក់រួចទៅហើយនៅក្នុងទីក្រុង Jabalia ដោយសារតែការប្រយុទ្ធគ្នារវាងក្រុមសកម្មប្រយុទ្ធហាម៉ាស់ និងទាហានអ៊ីស្រាអែល។ 

សូមបញ្ជាក់ ទីក្រុង Jabalia ជាកន្លែងទទួលគ្រួសារជនភៀសខ្លួនពីសង្គ្រាមជាមួយអ៊ីស្រាអែល ចាប់តាំងពីឆ្នាំ១៩៤៨មកម្ល៉េះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ក្រុមហាម៉ាស់ បញ្ចេញវីដេអូ ចំណាប់ខ្មាំងស្តីបន្ទោសរដ្ឋាភិបាលអ៊ីស្រាអែល ពេញៗមាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១០ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៣៧ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៣៧ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៤៤ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម