ព័ត៌មានអន្ដរជាតិ
ទីបំផុត ភាគីមួយទៀត ចូលរួមជាផ្លូវការក្នុងសង្គ្រាម អ៊ីស្រាអែល-ហាម៉ាស់
រដ្ឋាភិបាល Houthi នៅទីក្រុង សាណា នៃប្រទេសយេម៉ែនបាននិយាយកាលពីថ្ងៃអង្គារទី៣១ខែតុលាថា ខ្លួនបានបាញ់បង្ហោះដ្រូន និងមីស៊ីលប្រឆាំងអ៊ីស្រាអែល ដើម្បីគាំទ្រប៉ាឡេស្ទីន ហើយនឹងបន្តធ្វើដូច្នេះតទៅទៀត។

ឧត្តមសេនីយ៍ទោ Yahya Saree អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធយេម៉ែន និយាយថា “កងកម្លាំងប្រដាប់អាវុធរបស់យើង បានបាញ់បង្ហោះកាំជ្រួចបាលីស្ទិក និងកាំជ្រួចផ្លោងជាច្រើនគ្រាប់ ព្រមទាំងដ្រូនមួយចំនួនធំផងដែរ ទៅកាន់គោលដៅផ្សេងៗរបស់សត្រូវ”។
លោកបន្តថា ការបាញ់កាលពីថ្ងៃអង្គារ គឺជាប្រតិបត្តិការលើកទីបី ក្នុងការគាំទ្របងប្អូនរបស់យើងដែលត្រូវគេជិះជាន់នៅប៉ាឡេស្ទីន។ យោធា Houthi នឹងបន្តវាយប្រហារប្រកបដោយគុណភាពបន្ថែមទៀត ជាមួយមីស៊ីលនិងដ្រូន រហូតដល់អ៊ីស្រាអែល បញ្ឈប់ការឈ្លានពាន។

យេម៉ែនធ្វើយុទ្ធនាការនេះដោយសារស្មារតីសាសនា សីលធម៌ មនុស្សធម៌ និងទំនួលខុសត្រូវជាតិ ហើយដើម្បីឆ្លើយតបនឹងការទាមទាររបស់ប្រជាជនយេម៉ែន និងការទាមទាររបស់ប្រជាជនសេរី និងដើម្បីផ្តល់ការសង្គ្រោះដល់ប្រជាជនដែលត្រូវបានគេជិះជាន់នៅតំបន់ ហ្គាហ្សា។ ជំហររបស់ប្រជាជនយេម៉ែន ចំពោះបញ្ហាប៉ាឡេស្ទីន គឺរឹងមាំនិងច្បាស់លាស់ ហើយប្រជាជនប៉ាឡេស្ទីន មានសិទ្ធិពេញលេញដើម្បីការពារខ្លួន ក្នុងការស្វែងរកសិទ្ធិស្របច្បាប់ពេញលេញ។
គួររម្លឹកឡើងវិញថា ថ្មីៗនេះ យោធាអ៊ីស្រាអែល បានដាក់ពង្រាយកងទ័ពជើងគោក ទៅកាន់តំបន់ហ្គាហ្សា បន្ទាប់ពីមានការបាញ់កាំភ្លើងធំ និងការវាយប្រហារតាមផ្លូវអាកាសអស់រយៈពេលជាច្រើនសប្តាហ៍ ជាការសងសឹកដល់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលទទួលខុសត្រូវចំពោះការលុកលុយថ្ងៃទី៧ខែតុលា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ៊ីស្រាអែល វាយប្រហារលើជំរំជនភៀសខ្លួននៅហ្គាហ្សា សម្លាប់មនុស្សរាប់សិបនាក់

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?