ព័ត៌មានអន្ដរជាតិ
Tesla គ្រោងផលិតឡានអគ្គិសនី Cybertruck ឲ្យបាន ២៥ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ
នាយកប្រតិបត្តិលោកមហាសេដ្ឋី Elon Musk បាននិយាយថា ក្រុមហ៊ុន Tesla មានបំណងផលិតរថយន្តភីកអាប់អគ្គិសនី Cybertruck ចំនួន ២០ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ។
កន្លងមកក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថា Tesla មានសមត្ថភាពផលិតរថយន្ត Cybertruck ច្រើនជាង ១២៥,០០០ គ្រឿងក្នុងមួយឆ្នាំ ប៉ុន្តែស្រាប់តែពេលនេះ Elon Musk បានអះអាងថា ក្រុមហ៊ុនអាចផលិតបានរហូតដល់ ២៥០,០០០ គ្រឿងឯណោះត្រឹមឆ្នាំ ២០២៥ ។

រថយន្តអគ្គិសនី Cybertruck នេះត្រូវបានគេដឹងថា នឹងចាប់ផ្តើមចែកចាយលក់នៅថ្ងៃទី៣០ ខែវិច្ឆិកា ហើយរហូតមកដល់ពេលនេះ វាមានរយៈពេលជិត ៤ ឆ្នាំហើយ ចាប់តាំងពីមហាសេដ្ឋី Elon Musk បើកបង្ហាញជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុង Los Angeles ។
ចំណែកនៅលើ Podcast Joe Rogan Experience ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ លោក Musk ប្រាប់ថា ការផលិតរថយន្ត Cybertruck គឺមានការលំបាកជាងការគិតដំបូងទៅទៀត ។ វាហាក់បីដូចជាជីកផ្នូរកប់ខ្លួនឯងអញ្ចឹង ហើយក្រុមហ៊ុនអាចប្រឈមបញ្ហាដ៏ធំផងដែរក្នុងការបង្កើនផលិតកម្ម ក៏ដូចជារក្សាលំហូរសាច់ប្រាក់ឲ្យមានភាពវិជ្ជមានជាដើម ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNA

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ