ព័ត៌មានអន្ដរជាតិ
សិស្សប្រុសម្នាក់ត្រូវមិត្តរួមសាលាបង្ខំឱ្យបរិភោគលាមក នៅប្រទេសចិន (មានវីដេអូ)
សាលាមធ្យមសិក្សាមួយក្នុងទីក្រុង Longyan ខេត្ត Fujian ប្រទេសចិន បានបញ្ជាក់ថា សិស្សប្រុសម្នាក់ត្រូវមិត្តរួមសាលាបង្ខំឱ្យបរិភោគលាមកពីបង្គន់ ។

យោងតាមវីដេអូដែលបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិត សិស្សវិទ្យាល័យ Longyan Qiaoyu បានបង្ខំក្មេងប្រុសម្នាក់ឱ្យញ៉ាំលាមក ពេលកំពុងថតវីដេអូ ។
ដំបូងឡើយគាត់បានបដិសេធ ព្រោះមានសិស្សផ្សេងទៀតនៅក្នុងបន្ទប់ទឹក ក្រោយសិស្សនោះចាកចេញទៅ ក្មេងប្រុសត្រូវបានបង្ខំឱ្យញ៉ាំវា ។ បញ្ហានេះដែរ បានក្លាយជាប្រធានបទយ៉ាងក្ដៅគគុកលើប្រព័ន្ធផ្សព្វផ្សាយ បណ្ដាលឲ្យមហាជនមានការខឹងសម្បារ និងទាមទារឲ្យចាប់សិស្សប្រព្រឹត្តិអំពើស្មោកគ្រោកមកពិន័យ ។
អ្នកនិយមលេងអ៊ីនធឺណិតម្នាក់បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Sina Weibo ថា “រឿងនេះច្បាស់ជាបន្សល់ទុកស្លាកស្នាមអស់មួយជីវិតលើក្មេងប្រុស ហើយអ្នកណាដែលធ្វើបែបនេះគឺអាក្រក់ជាងសត្វទៅទៀត” ។ អ្នកផ្សេងទៀតបានសរសេរដែលថា “ការគំរាមកំហែងនៅសាលាគួរតែត្រូវបានដោះស្រាយឱ្យកាន់តែច្បាស់លាស់ និងឆាប់រហ័សជាដាច់ខាត” ។
ឥលូវនេះ សាលាកំពុងសហការជាមួយអាជ្ញាធរដើម្បីដោះស្រាយឧបទ្ទវហេតុខាងលើ ហើយបានផ្តល់ការប្រឹក្សាផ្លូវចិត្តដល់ក្មេងប្រុសរងគ្រោះផងដែរ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ សិស្សនៅ ចិន ប្រតាយប្រតប់ជាមួយគ្រូ យកទូរស័ព្ទដែលគ្រូចាប់ក្នុងម៉ោងរៀនមកវិញ

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង