ព័ត៌មានអន្ដរជាតិ
ថៃ កាត់បន្ថយថ្លៃស្នាក់នៅ និងទិដ្ឋាការដល់ពលករ កម្ពុជា រួមជាមួយប្រទេស អាស៊ាន ៣ ទៀត
ក្រសួងការងាររបស់ប្រទេសថៃបានចេញបទបញ្ជាកំណត់តម្លៃថ្មីលើទិដ្ឋាការ និងលិខិតអនុញ្ញាតការងារសម្រាប់ការបន្តស្នាក់នៅរបស់ពលករបរទេសមកពីព្រះរាជាណាចក្រកម្ពុជា រួមជាមួយប្រទេសអាស៊ានចំនួន ៣ ទៀតដូចជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ។

ក្រសួងការងារថៃបានកាត់បន្ថយតម្លៃទិដ្ឋាការរបស់ពលករមកពីប្រទេសអាស៊ីអាគ្នេយ៍ទាំងនេះពី ២,០០០ បាត (៥៥.៥៦ ដុល្លារអាមេរិក) មកនៅត្រឹម ៥០០ បាត (១៣.៧៩ ដុល្លារ) ខណៈតម្លៃសម្រាប់ការស្នើសុំស្នាក់នៅបណ្តោះអាសន្នវិញកាត់បន្ថយពី ១,៩០០ បាត (៥២.៤១ ដុល្លារ) មក ៥០០ បាត (១៣.៧៩ ដុល្លារ) ដូចគ្នា ។
បទបញ្ជានេះនឹងមានសុពលភាពរយៈពេល ៤ ឆ្នាំ ហើយចូលជាធរមាន និងចាប់ផ្តើមអនុវត្តពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ តទៅ ខណៈបទបញ្ជានេះគឺត្រូវអនុវត្តចំពោះពលករមកពីប្រទេសទាំង ៤ ដែលចូលមកធ្វើការនៅប្រទេសថៃផ្អែកលើកិច្ចសន្យាការងារ ឬអនុស្សរណៈនៃការយោគយល់គ្នា (MOU) ទាក់ទងនឹងការជ្រើសរើសពលករ ។
ទន្ទឹមនោះ វិធានការនេះមានគោលបំណងដើម្បីធានាបានថា ពលករបរទេសទាំងនោះនឹងមានការងារធ្វើស្របច្បាប់ ក៏ដូចជារួមចំណែកដល់សេដ្ឋកិច្ចរបស់ប្រទេស តាមរយៈការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ និងស្ថិរភាពទីផ្សារការងារផងដែរ ។

ស្របពេលជាមួយគ្នានេះ ក្រសួងបានសង្កត់ធ្ងន់ទៀតថា បទប្បញ្ញត្តិនេះគឺស្របតាមវិធីសាស្រ្តរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងការងាររបស់ពលករបរទេស ដើម្បីពង្រឹងការប្រកួតប្រជែងរបស់ប្រទេស និងគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីជំងឺរាតត្បាតកូវីដ ១៩ ខណៈការកាត់បន្ថយថ្លៃឈ្នួល ក៏ជាមធ្យោបាយមួយដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុទាំងកម្មករ និងនិយោជកផងដែរ ។
យោងតាមព័ត៌មានពីនាយកដ្ឋានរដ្ឋបាលការងារបរទេសរបស់ប្រទេសថៃបានឲ្យដឹងថា គិតត្រឹមក្នុងខែកញ្ញា ប្រទេសថៃមានពលករបរទេសសរុបចំនួន ២,៥៩៣,៤៣៩ នាក់ ហើយនៅមានពលករប្រមាណ ១ លាននាក់ទៀតកំពុងញាប់ដៃញាប់ជើងដាក់ពាក្យស្នើសុំការអនុញ្ញាតធ្វើការងារ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VN Express
ចុចអាន ៖ លោក សេដ្ឋា អង្វរករឲ្យពលរដ្ឋថៃ នៅអ៊ីស្រាអែល វិលមកស្រុកវិញ ខណៈស្ថានការណ៍ កាន់តែយ៉ាប់យ៉ឺន

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល