ព័ត៌មានអន្ដរជាតិ
ផ្សារទំនើបមួយកន្លែងនៅម៉ាឡេស៊ីបាក់ធ្លាក់ពិដានសង្កត់លើមនុស្ស (មានវីដេអូ)
កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ផ្សារទំនើបម៉ាឡេស៊ី Megah Rise Mall ក្នុងទីក្រុង Petaling Jaya បានបាក់ធ្លាក់ពិដានសង្កត់លើមនុស្សបណ្ដាលឲ្យរងរបួស ៣ នាក់ ដោយសារតែខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង ៣ រសៀល មានខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យពិដានផ្សារធ្លាក់លើមនុស្ស ៣ នាក់បង្ករបួសស្រាល ។ ចំណែកឯកន្លែងដែលរងផលប៉ះពាល់ផ្សេងទៀត រួមទាំងច្រកចូលធំៗត្រូវបិទរហូតដល់មានការជូនដំណឹងបន្ថែម ខណៈហាងទំនិញដែលនៅសល់បើកដំណើរការធម្មតា ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Low Eng Hooi ដែលជាម្ចាស់ផ្សារទំនើបបាននិយាយថា “ក្រុមអ្នកពាក់ព័ន្ធបានចូលរួមវាយតម្លៃរចនាសម្ព័ន្ធសំខាន់ៗ និងធ្វើការជួសជុលកន្លែងខូចខាតផងដែរ ដោយសារតែសុវត្ថិភាពសាធារណៈ គឺជាអាទិភាពរបស់យើង ហើយយើងប្តេជ្ញាអនុវត្តវិធានការសុវត្ថិភាពយ៉ាងម៉ត់ចត់ដើម្បីការពារសហគមន៍ និងទប់ស្កាត់ឧប្បត្តិហេតុស្រដៀងគ្នានេះកើតឡើងនាពេលអនាគត” ។
អ្នកគ្រប់គ្រងបានបន្ថែមទៀតថា “សុវត្ថិភាព និងសុខុមាលភាពរបស់អតិថិជន អ្នកជួល និងបុគ្គលិករបស់យើង តែងតែជាអាទិភាពចម្បងរបស់យើង ហើយត្រូវចាត់វិធានការដើម្បីធានាសុវត្ថិភាពរបស់អ្នកគ្រប់គ្នាដែលមានវត្តមានក្នុងពេលកើតហេតុ” ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ក្មេងស្រី ម៉ាឡេស៊ី ម្នាក់អុកគូទរហូតបាក់ឆ្អឹងកង ក្រោយមិត្តភ័ក្តិលេងដកកៅអី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ