ព័ត៌មានអន្ដរជាតិ
មន្ត្រី UN ឲ្យក្រុមប្រឹក្សាសន្តិសុខងាកមើលវិបត្តិមនុស្សធម៌នៅ អ៊ុយក្រែន ផង កុំគិតតែផ្ដោតលើជម្លោះមជ្ឈិមបូព៌ា
មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ (UN) បានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ឲ្យងាកទៅយកចិត្តទុកដាក់លើស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសអ៊ុយក្រែនផង កុំគិតតែផ្ដោតពីជម្លោះនៅមជ្ឈិមបូព៌ាដែលកំពុងផ្ទុះឡើងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ។

លោក Ramesh Rajasingham ដែលជានាយកផ្នែកសម្របសម្រួលនៃការិយាល័យ UN សម្រាប់កិច្ចការមនុស្សធម៌ ឬ OCHA បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអំពីស្ថានភាពក្នុងប្រទេសអ៊ុយក្រែនថា រហូតមកដល់ពេលនេះ ជនស៊ីវិលជាង ៩,៩០០ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីកាលពីខែកុម្ភៈឆ្នាំមុនមក ។
លោក Rajasingham បាននិយាយថា “ការវាយប្រហារតាមផ្លូវអាកាស ការបាញ់កាំភ្លើងធំ និងការប្រយុទ្ធគ្នានៅលើដីគោកនៅទូទាំងប្រទេសនៅតែបន្តកើតមានជារៀងរាល់ថ្ងៃ ។ ជីវិតរបស់មនុស្សត្រូវគ្របដណ្ដប់ដោយសំឡេងស៊ីរ៉ែនប្រកាសអាសន្នពីការវាយប្រហារតាមផ្លូវអាកាសស្រោចដូចទឹកភ្លៀង និងការសម្លាប់ប្រជាជនស៊ីវិលជាដើម” ។

ទន្ទឹមនោះ មន្ត្រី UN រូបនេះក៏បានសម្តែងក្ដីព្រួយបារម្ភយ៉ាងខ្លាំងផងដែរ ចំពោះស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅរដូវរងាដែលក៏ខិតជិតមកដល់ ស្របពេលដែលការខូចខាត និងការបំផ្លិចបំផ្លាញនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗកំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការប្រើប្រាស់អគ្គិសនី ទឹក និងបណ្ដាញទូរគមនាគមន៍របស់ប្រជាពលរដ្ឋ ។
ជាចុងក្រោយលោក Rajasingham បញ្ជាក់ថា “ទោះបច្ចុប្បន្នសហគមន៍អន្តរជាតិកំពុងផ្ដោតសំខាន់ទៅលើព្រឹត្តិការណ៍ដ៏ធ្ងន់ធ្ងរនៅមជ្ឈិមបូព៌ាក៏ពិតមែន ប៉ុន្តែវាក៏មិនមែនជារឿងសំខាន់ដែលយើងត្រូវបំភ្លេចការផ្តោតអារម្មណ៍លើវិបត្តិផ្សេងទៀតនោះដែរ ជាពិសេសវាមិនមែនជារឿងដ៏សាហាវឃោរឃៅ និងធំដូចអ្វីដែលបានកើតឡើងចំពោះសង្រ្គាមនៅអ៊ុយក្រែនឡើយ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ បេសកជន ប៉ាឡេស្ទីន ប្រចាំ UN ៖ “ឥឡូវនេះតំបន់ហ្គាហ្សាជាឋាននរកនៅ លើផែនដី”

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានជាតិ៤ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ