Connect with us

ព័ត៌មានអន្ដរជាតិ

FBI៖ ការវាយប្រហាររបស់ក្រុមហាម៉ាស់ នឹងជំរុញឲ្យការគំរាមកំហែងភេរវកម្មនៅអាមេរិក ឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពី ISIS

បានផុស

នៅ

លោក Christopher Wray នាយក FBI បាននិយាយក្នុងសវនាការសភា កាលពីថ្ងៃអង្គារទី៣០ខែតុលាថា ការវាយប្រហារដោយក្រុមហាម៉ាស់លើអ៊ីស្រាអែល នឹងជំរុញឲ្យការគំរាមកំហែងភេរវកម្មចំពោះសហរដ្ឋអាមេរិក ឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីការងើបឡើងរបស់ក្រុម ISIS កាលពីជិតមួយទសវត្សរ៍មុន។

នាយក FBI លោក Christopher Wray (រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Wray និយាយថា ចាប់តាំងពីការផ្ទុះជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីននៅតំបន់ ហ្គាហ្សា កាលពីដើមខែតុលាមក អង្គការភេរវករបរទេសជាច្រើន បានអំពាវនាវឲ្យមានការវាយប្រហារប្រឆាំងនឹងជនជាតិអាមេរិកនិងលោកខាងលិច ហេតុនេះហើយ នាំឲ្យការគំរាមកំហែងដោយពួកជ្រុលនិយមនៅសហរដ្ឋអាមេរិក មានសភាពកាន់តែធ្ងន់ធ្ងរឡើងៗ។

លោក Wray បន្តថា “សកម្មភាពរបស់ក្រុមហាម៉ាស់និងសម្ព័ន្ធមិត្ត នឹងក្លាយជាការបំផុសគំនិតដែលយើងមិនធ្លាប់ឃើញសោះ ចាប់តាំងពីក្រុម ISIS បើកយុទ្ធនាការវាយប្រហារកាលពីប៉ុន្មានឆ្នាំមុនមក”។

នេះគឺជាការ​ឡើង​ ​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​សន្តិសុខ​មាតុភូមិនិង​កិច្ចការ​រដ្ឋាភិបាល​របស់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ដែល​ផ្តោត​លើ​ការ​គំរាម​កំហែង​ដល់មាតុភូមិ។ ក្រុមមន្ត្រីនិយាយថា រដ្ឋាភិបាលអាមេរិក បានមើលឃើញលទ្ធភាពនៃការគំរាមកំហែងប្រឆាំងនឹងជនជាតិជ្វីហ្វមូស្លីម និងជនជាតិអាមេរិកអារ៉ាប់កាន់តែខ្លាំង ចាប់តាំងពីការប្រយុទ្ធគ្នានៅហ្គាហ្សា ផ្ទុះឡើង។

តាមការបញ្ជាក់ពីលោក Wray, ចំនួននៃការវាយប្រហារពីសំណាក់ក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ លើមូលដ្ឋានយោធាអាមេរិកនៅក្រៅប្រទេស បានកើនឡើងខ្ពស់ក្នុងខែនេះ។ លើសពីនេះ ការវាយប្រហារតាមអ៊ីនធឺណិតដោយអ៊ីរ៉ង់និងតួអង្គមិនមែនរដ្ឋ ប្រឆាំងសហរដ្ឋអាមេរិក ទំនងជានឹងកាន់តែអាក្រក់ទៅៗ ប្រសិនបើជម្លោះរីកធំជាងនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ FBI បាញ់សម្លាប់បុរសម្នាក់ ដែលបង្ហោះ Facebook គំរាមប្រធានាធិបតីអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម