ព័ត៌មានអន្ដរជាតិ
បុរសអាមេរិកទីពីរដែលដាក់បេះដូងជ្រូក ទទួលមរណភាពត្រឹមរយៈពេលជិត ២ ខែ ក្រោយវះកាត់
កាលពីថ្ងៃអង្គារ ទី៣១ ខែតុលា មន្ត្រីមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Maryland របស់សហរដ្ឋអាមេរិកបានប្រកាសថា បុរសដែលដាក់បេះដូងជ្រូកវ័យ ៥៨ ឆ្នាំ បានទទួលមរណភាពហើយ ក្រោយការវះកាត់ជិត ៦ សប្ដាហ៍ ។

លោក Lawrence Faucette គឺជាអ្នកជំងឺទី ២ ហើយដែលប្រើបេះដូងជ្រូកកែហ្សែន ។ ចំណែកឯអ្នកជំងឺទីមួយគឺលោក David Bennett អាយុ ៥៧ ឆ្នាំបានស្លាប់កាលពីឆ្នាំ ២០២២ ដោយសារឆ្លងមេរោគរបស់សត្វជ្រូក ពោលរយៈពេល ២ ខែ បន្ទាប់ពីការវះកាត់ប្តូរបេះដូង ។

ចាប់តាំងពីវះកាត់មក អ្នកទាំងពីរមិនអាចជាសះស្បើយគ្រប់គ្រាន់ដើម្បីចាកចេញពីមន្ទីរពេទ្យនោះទេ ។ ទោះជាយ៉ាងណាក៏ដោយ ការវះកាត់របស់លោក Faucette បានជោគជ័យតែមួយក្នុងខែដំបូងប៉ុណ្ណោះ ហើយថែមទាំងមានបំណងរៀនដើរឡើងវិញទៀតផង ក្រោយមករាងកាយរបស់លោកក៏លែងទទួលស្គាល់បេះដូងជ្រូកទៀត ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ មនុស្សបេះដូងជ្រូកដំបូងគេលើលោក ទទួលមរណភាពហើយ ក្រោយវះកាត់បាន ២ខែ (មានវីដេអូ)

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា