ព័ត៌មានអន្ដរជាតិ
ប្រមុខ UN គាំទ្រសិទ្ធិប្រជាជនមីយ៉ាន់ម៉ាក្នុងការតវ៉ាដោយសន្តិវិធីប្រឆាំងរដ្ឋប្រហារ
ប្រធានអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានគាំទ្រសិទ្ធិរបស់ប្រជាជនមីយ៉ាន់ម៉ាក្នុងការសម្តែងការបដិសេធចំពោះការកាន់កាប់អំណាចដោយយោធាកាលពីដើមសប្តាហ៍នេះដែលបានផ្លាស់ប្តូររដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ។
អគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ CNA ថា “រដ្ឋប្រហារមិនអាចទទួលយកបានទេនៅក្នុងសម័យទំនើប ហើយខ្ញុំបដិសេធ និងថ្កោលទោសរដ្ឋប្រហារនេះ ។ ខ្ញុំសូមផ្តល់អនុសាសន៍យ៉ាងមុតមាំដល់ប្រជាជនមីយ៉ាន់ម៉ាឲ្យសំដែងការឈឺចាប់ ប៉ុន្តែត្រូវធ្វើដោយសន្តិវិធី” ។
ការអត្ថាធិប្បាយរបស់លោក Guterres កើតឡើង បន្ទាប់ពីមានការផ្លាស់ប្តូរកាលពីថ្ងៃចន្ទ ក្នុងអំឡុងពេលដែលយោធារបស់ប្រទេសមីយ៉ាន់ម៉ាបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន និងដណ្តើមអំណាច ។ នៅក្នុងការឆ្មក់ចូលព្រឹកព្រលឹម កងទ័ពបានឃុំខ្លួនមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី ប្រធានាធិបតី U Win Myint រួមជាមួយសមាជិកសភា និងសកម្មជនជាច្រើននាក់ ។

ការបង្ហោះលើបណ្តាញសង្គមពីប្រទេសមីយ៉ាន់ម៉ាបង្ហាញពីចលនាមិនស្តាប់បង្គាប់របស់ជនស៊ីវិលកាន់តែកើនឡើងពីសំណាក់មនុស្សដោយគោះឆ្នាំង និងខ្ទះរាល់យប់ដើម្បីបង្ហាញពីការតវ៉ា ។
លោក Guterres បាននិយាយថា សេរីភាពនៃការបញ្ចេញមតិគឺជាសិទ្ធិជាមូលដ្ឋានរបស់មនុស្ស ហើយបានជំរុញឲ្យយោធាកុំឲ្យមានអំពើហិង្សាណាមួយទាក់ទងនឹងប្រជាជនមីយ៉ាន់ម៉ា ។
ក្រុមប្រឹក្សាសន្តិសុខ UN បានបើកកិច្ចប្រជុំបន្ទាន់ បន្ទាប់ពីមានព័ត៌មានអំពីការកាន់កាប់ដោយយោធា ហើយបានអំពាវនាវឲ្យមានការដោះលែងលោកស្រី អ៊ុងសាន ស៊ូជី ក៏ដូចជាអ្នកដទៃទៀតដែលត្រូវបានចាប់ឃុំខ្លួនដោយយោធា ។

ប្រមុខ UN បានប្រាប់ CNA ថា ពួកគេនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីឲ្យប្រាកដថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានដោះលែង ប៉ុន្តែបានទទួលស្គាល់ថា UN គ្មានអំណាចក្នុងការធានាដល់មេដឹកនាំមីយ៉ាន់ម៉ានឹងមិនប្រឈមមុខការឃុំខ្លួនក្នុងផ្ទះរយៈពេលយូរប៉ុនណានោះទេ ។
លោក Guterres បានធានាដល់ប្រជាជនមីយ៉ាន់ម៉ាថា “យើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីឲ្យសហគមន៍អន្តរជាតិដឹង” ។
គួរបញ្ជាក់ថា លោកស្រី អ៊ុងសាន ស៊ូជី បានចំណាយពេលជិត ១៥ ឆ្នាំក្នុងការឃុំខ្លួននៅចន្លោះឆ្នាំ ១៩៨៩ និងឆ្នាំ ២០១០ ហើយលោកស្រីមិនត្រូវបានគេបង្ហាញជាសាធារណៈទេចាប់តាំងពីរដ្ឋប្រហារ ខណៈប៉ូលិសមីយ៉ាន់ម៉ាបានចោទប្រកាន់លោកស្រីពីបទនាំចូលវិទ្យុទំនាក់ទំនងខុសច្បាប់ បន្ទាប់ពីបានឆែកឆេរក្នុងផ្ទះរបស់លោកស្រី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ គណបក្សលោកស្រី ស៊ូជី សុំឲ្យ UN ជួយ
ចុចអាន ៖ ផ្ទុះបាតុកម្មកាន់តែខ្លាំងក្នុងទីក្រុង យ៉ាំងហ្គោន ខណៈអ៊ីនធឺណិតត្រូវកាត់ផ្តាច់ទាំងស្រុង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ