ព័ត៌មានអន្ដរជាតិ
ទីបំផុត ក្រុមហាម៉ាស់ បើកច្រកព្រំដែន ឲ្យអ្នករបួសនិងជនបរទេស ចាកចេញពីហ្គាហ្សា
នៅទីបំផុត ក្រុមហាម៉ាស់ បានយល់ព្រមបើកច្រកព្រំដែន Rafah ហើយ ក្រោយមានការសម្របសម្រួលពីប្រទេសកាតា។
នេះគឺជាលើកដំបូង ដែលច្រកព្រំដែន Rafah ត្រូវបានបើក ចាប់តាំងពីក្រុមហាម៉ាស់ បើកការវាយប្រហារលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ខែតុលាមក។
បន្ទាប់ពីទ្វារត្រូវបានបើក គេអាចមើលឃើញមនុស្សយ៉ាងច្រើនកកកុញ កំពុងរង់ចាំនៅច្រកព្រំដែនហ្គាហ្សា ដើម្បីចូលទៅក្នុងប្រទេសអេហ្ស៊ីប។
មុននេះ គេក៏បានមើលឃើញរថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿងតម្រៀបជួរគ្នា រង់ចាំដឹកអ្នកជំងឺពីតំបន់ហ្គាហ្សា ចូលទៅក្នុងប្រទេសអេហ្ស៊ីបដើម្បីព្យាបាលផងដែរ។
តាមព័ត៌មានបឋម មានជនជាតិប៉ាឡេស្ទីនរបួសប្រហែល៩០នាក់ និងជនបរទេស៤៥០នាក់ ដែលត្រូវអនុញ្ញាតឲ្យចាកចេញតំបន់ហ្គាហ្សានាពេលនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera, BBC
ចុចអាន៖ អ៊ីស្រាអែល ថាឲ្យ បូលីវី ដល់ៗ ក្រោយកាត់ផ្តាច់ចំណងទាក់ទង
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៧ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ សប្តាហ៍ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់