Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹងពីទម្ងន់គ្រាប់បែកសរុបដែល អ៊ីស្រាអែល ទម្លាក់លើតំបន់ហ្គាហ្សា

បានផុស

នៅ

ចាប់តាំងពីផ្ទុះការប្រយុទ្ធគ្នាមិនធ្លាប់មានពីមុនមកកាលពីថ្ងៃ៧ ខែតុលា កងទ័ពអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកប្រមាណ ១៨,០០០ តោនទៅលើតំបន់ហ្គាហ្សាស្ទ្រីប ឬប្រហែល ១.៥ ដងនៃកម្លាំងផ្ទុះរបស់គ្រាប់បែកដែលទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន ក្នុងអំឡុងសង្គ្រាមលោកលើកទី ២ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Salama Marouf ប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលប៉ាឡេស្ទីនបាននិយាយថា ក្នុងការទម្លាក់គ្រាប់បែកមិនប្រណីដៃពីសំណាក់កងកម្លាំងអ៊ីស្រាអែលនោះ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស្ទើរតែគ្មានសល់ រួមទាំងអគាររដ្ឋាភិបាលនៅតំបន់ហ្គាហ្សាចំនួន ៨៥ ខ្នងផងដែរ ។

ទន្ទឹមនោះ អ៊ីស្រាអែលក៏បានកម្ទេចវិហារឥស្លាមចំនួន ៤៧ កន្លែង និងបានបង្កការខូចខាតយ៉ាងដំណុំដល់ព្រះវិហារធំៗចំនួន ៣ ផងដែរ ។ បន្ថែមពីនេះ ក្នុងការវាយប្រហារទាំងនោះក៏បំផ្លិចបំផ្លាញអគារជាង ២០ ម៉ឺនខ្នង ដែលក្នុងនោះ ៣២,៥០០ ខ្នងមិនអាចឲ្យពលរដ្ឋបន្ត ឬជួសជុលរស់នៅបានឡើយ ។

ស្របពេលជាមួយគ្នានេះ គ្រាប់បែកប្រមាណ ១៨,០០០ តោនដែលអ៊ីស្រាអែលទម្លាក់មកដោយគ្មានសំចៃនេះ ក៏បានកម្ទេចសាលារៀនចំនួន ២០៣ ខ្នងឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ ខណៈបច្ចុប្បន្នសាលារៀនចំនួន ៤៥ ខ្នង មិនអាចបើកទ្វារបង្រៀនសិស្សនោះទេ ហើយដោយសារតែការទម្លាក់គ្រាប់បែកនៅតែបន្តស្រោចដូចទឹកភ្លៀង ដូច្នេះស្ថិតិទាំងនេះនឹងមានការកើនឡើងបន្ថែមទៀត ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ នៅក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ ការទម្លាក់គ្រាប់បែក ក៏ដូចជាការវាយប្រហារណាមួយទៅលើទីកន្លែងគោរពបូជា សាលារៀន និងសំណង់ស៊ីវិលផ្សេងទៀត គឺត្រូវបានហាមឃាត់ ខណៈខាងអ៊ីស្រាអែល​បាន​អះអាង​ថា ការវាយប្រហារទាំងនេះ គឺសំដៅទៅលើក្រុមប្រដាប់ហាម៉ាស់ ដោយសារតែក្រុមប្រដាប់អាវុធទាំងកំពុង​ជ្រកកោន​នៅ​ក្នុង ឬ​ជុំវិញ​អគារ​ទាំងនេះ ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ជនជាតិប៉ាឡេស្ទីនជិត ៨,៨០០ នាក់ហើយត្រូវបានសម្លាប់ ក្នុងនោះមានជាង ៣,០០០ នាក់នៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា ខណៈតួលេខដ៏គួរឲ្យភ្ញាក់ផ្អើលទាំងនេះនឹងនៅតែបន្តកើនឡើងរៀងរាល់នាទី ប្រសិនបើកងកម្លាំងអ៊ីស្រាអែលមិនព្រមបញ្ឈប់ការវាយលុកប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីនទេនោះ ។

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ បេសកជន ប៉ាឡេស្ទីន ប្រចាំ UN ៖ “ឥឡូវនេះតំបន់ហ្គាហ្សាជាឋាននរកនៅ​លើផែនដី”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

អ៊ីស្រាអែល​បញ្ជា​ឲ្យ​ជម្លៀសប្រជាជននៅ​ក្រុង Rafah ខណៈខ្លួន​នឹងវាយលុក​​​ដ៏ខ្លាំង​

ជីវិតកម្សាន្ដ៦ នាទីutes មុន

មន្ត្រីក្រុង Venice ថា មហាសេដ្ឋី Bezos និងគូដណ្ដឹង គ្រោងរៀបការមែន តែមិនធំដុំពេកទេ

KOICA
ព័ត៌មានជាតិ១៨ នាទីutes មុន

អង្គការ KOICA ចូលរួមលើកកម្ពស់សុខភាពកុមារកម្ពុជាឱ្យកាន់តែប្រសើរចៀសផុតពីជំងឺឆ្លង និងមិនឆ្លងផ្សេងៗ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ស៊ុយអែត ប្រកាស​កញ្ចប់​ជំនួយ​យោធា​ថ្មី​តម្លៃ ១,៦​ពាន់​លានដុល្លារ​ឲ្យ​អ៊ុយក្រែន

ព័ត៌មានជាតិ២៣ នាទីutes មុន

សម្ដេចធិបតី និងរដ្ឋមន្ត្រីការងារ និងសមាគម២ ចូលបច្ច័យជាង២ម៉ឺនដុល្លារ ដល់គ្រួសារសពពលករដែលស្លាប់ក្នុងគ្រោះរញ្ជួយដីនៅថៃ

Sokha Hotels

ព័ត៌មានពេញនិយម