ព័ត៌មានអន្ដរជាតិ
UN ថា ការវាយប្រហាររបស់អ៊ីស្រាអែល លើជំរំជនភៀសខ្លួន គឺជាអំពើសាហាវព្រៃផ្សៃ
ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល លើជំរំជនភៀសខ្លួន Jabalia នៅតំបន់ ហ្គាហ្សា គឺជា ភាពសាហាវព្រៃផ្សៃថ្មីមួយទៀត ដែលកើតមានលើប្រជាជនប៉ាឡេស្ទីន។ នេះបើតាមការអះអាងនៅថ្ងៃពុធទី១ខែវិច្ឆិកា ពីសំណាក់អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌លោក Martin Griffiths។

ក្រុមហាម៉ាស់រាយការណ៍ថា ជនជាតិប៉ាឡេស្ទីនរហូតដល់ទៅ៤០០នាក់ ត្រូវបានសម្លាប់ឬរងរបួសដោយការវាយប្រហាររបស់អ៊ីស្រាអែលទៅលើជំរំ Jabalia ដែលមានប្រជាជនច្រើន។ ក្រោយមក អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានអះអាងពីការវាយប្រហារនេះ ដោយនិយាយថា ការវាយប្រហារអាកាសគឺកំណត់គោលដៅសំខាន់ លើមេបញ្ជាការក្រុមហាម៉ាស់និងអង្គភាពរបស់គាត់។
តំណាង IDF ក៏បានហៅការស្លាប់និងរបួសជនស៊ីវិលថាជាសោកនាដកម្មមួយផងដែរ ប៉ុន្តែទីបំផុត បានស្តីបន្ទោសការស្លាប់របស់ពួកគេ ទៅលើការដឹកនាំរបស់ក្រុមហាម៉ាស់ ដោយថា ក្រុមហាម៉ាស់បានបង្កប់ខ្លួនក្នុងចំណោមប្រជាជនស៊ីវិល។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃពុធ បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសអ៊ីស្រាអែលនិងដែនដីប៉ាឡេស្ទីន លោក Griffiths បានសន្មតថា ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា បានឈានដល់ដំណាក់កាលដ៏គួរឲ្យភ័យខ្លាចបំផុត ជាមួយនឹងផលវិបាកមនុស្សធម៌កាន់តែធ្ងន់ធ្ងរខ្លាំងឡើងៗ។
តាមការលើកឡើងរបស់លោក Griffiths, “ការវាយប្រហារថ្ងៃទី៧ខែតុលានិងផលវិបាករបស់វា នឹងបន្សល់ទុកនូវស្លាកស្នាមដែលមិនអាចលុបបំបាត់លើជីវិតមនុស្សរាប់លាននាក់”។ រឿងនេះមិនអាចបន្តបានទេ យើងត្រូវការការផ្លាស់ប្តូរវិធីសាស្រ្ត”។

ស្របពេលជាមួយគ្នានោះដែរ លោកបានអំពាវនាវជាថ្មី ឲ្យក្រុមហាម៉ាស់ ដោះលែងចំណាប់ខ្មាំងជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់, ឲ្យភាគីទាំងពីរគោរពកាតព្វកិច្ចរបស់ពួកគេនៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិ និងត្រូវបញ្ឈប់ការផ្តោតគោលដៅលើជនស៊ីវិល។
នៅទីបញ្ចប់ លោក Griffiths បានអំពាវនាវឲ្យអ្នកមានឥទិ្ធពល ត្រូវធ្វើការឆ្ពោះទៅរកការបន្ថយជម្លោះព្រោះបើមិនធ្វើសកម្មភាពឥឡូវនេះទេនោះ វានឹងមានផលវិបាករីករាលដាលហួសពីតំបន់នេះទៅទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ គ្រូពេទ្យនៅហ្គាហ្សា បង្ខំចិត្តប្រើពិលបញ្ចាំង និងគ្មានថ្នាំស្ពឹកចាក់ ពេលវះកាត់សម្រាលកូន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ