Connect with us

ព័ត៌មានអន្ដរជាតិ

FBI៖ អ៊ីរ៉ង់ រៀបផែនការធ្វើឃាតមន្ត្រីអាមេរិក

បានផុស

នៅ

នាយក FBI លោក Christopher Wray បានអះអាងកាលពីថ្ងៃពុធទី១ខែវិច្ឆិកាថា អ៊ីរ៉ង់ គ្រោងធ្វើឃាតមន្ត្រីអាមេរិកជាច្រើនរូប។ ក្នុងអំឡុងសវនាការព្រឹទ្ធសភា លោកក៏បានព្រមានផងដែរ អំពីការគំរាមកំហែងកាន់តែខ្លាំងឡើងនៃអំពើភេរវកម្ម លើទឹកដីសហរដ្ឋអាមេរិក។

នាយក FBI លោក Christopher Wray (រូបថត៖ Greg Nash)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្តីថ្លែងការណ៍បើកសវនាការ ទៅកាន់គណៈកម្មាធិការសន្តិសុខមាតុភូមិ លោក Wray និយាយថា កម្រិតគំរាមកំហែងភេរវកម្មនៅសហរដ្ឋអាមេរិក មានការកើនឡើងពេញមួយឆ្នាំ២០២៣ ប៉ុន្តែវាបានហក់ឡើងខ្ពស់មែនទែន ឈានដល់កម្រិតមួយថ្មីទៀត ដោយសារតែជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់។

FBI ជឿថា ការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលដោយក្រុមហាម៉ាស់ លើអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា ដែលក្នុងនោះមានជនជាតិអ៊ីស្រាអែលរហូតដល់១៤០០នាក់ត្រូវបាត់បង់ជីវិត គឺអាចបំផុសគំនិតឲ្យក្រុមជ្រុលនិយមហិង្សាផ្សេងទៀត បើកការវាយប្រហារប្រឆាំងនឹងជនជាតិអាមេរិក។

លោក Wray អះអាងទៀតថា អ៊ីរ៉ង់ បានប៉ុនប៉ងធ្វើឃាតដោយផ្ទាល់ឬដោយប្រយោល ប្រឆាំងនឹងក្រុមអ្នកប្រឆាំងនិងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលអាមេរិកនាពេលបច្ចុប្បន្ន និងកាលពីអតីត រួមទាំងនៅលើទឹកដីអាមេរិកផងដែរ។ 

ភ្នាក់ងារ​ FBI (រូបថត៖ Getty Images)

លើសពីនេះ FBI កំពុងតាមដានយ៉ាងសកម្មចំពោះក្រុម ហេសបូឡា និងចេតនារបស់ពួកគេនៅក្នុងសហរដ្ឋអាមេរិក ហើយព្រមានថា ផលប្រយោជន៍របស់អាមេរិក និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ កំពុងត្រូវបានគេកំណត់គោលដៅដោយការវាយប្រហារតាមអ៊ីនធឺណិតពីអ៊ីរ៉ង់។

ការអត្ថាធិប្បាយរបស់ Wray កើតឡើងខណៈកងកម្លាំងអ៊ីស្រាអែល បង្កើនការវាយលុយរបស់ពួកគេ ទៅកាន់តំបន់ហ្គាហ្សា ឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃទី៧ខែតុលា។

អាជ្ញាធរសុខាភិបាលក្នុងតំបន់រាយការណ៍ថា រហូតមកដល់ពេលនេះ ជនជាតិប៉ាឡេស្ទីនជាង ៨៥០០ នាក់ត្រូវបានសម្លាប់ ក្នុងការសងសឹករបស់អ៊ីស្រាអែល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ FBI៖ ការវាយប្រហាររបស់ក្រុមហាម៉ាស់ នឹងជំរុញឲ្យការគំរាមកំហែងភេរវកម្មនៅអាមេរិក ឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពី ISIS

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម