ព័ត៌មានអន្ដរជាតិ
ប្រភពមួយទម្លាយថា ចិន យល់ព្រមចរចា អំពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ជាមួយអាមេរិក
តាមសេចក្តីរាយការណ៍របស់កាសែត Wall Street Journal កាលពីថ្ងៃពុធទី១ខែវិច្ឆិកា, ប្រទេសចិន និងសហរដ្ឋអាមេរិក នឹងពិភាក្សាគ្នាអំពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរនៅសប្តាហ៍ក្រោយ ដែលនឹងក្លាយជាកិច្ចពិភាក្សាលើកដំបូង ចាប់តាំងពីរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា។

ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃចន្ទ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រី Wang Yi ទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា ប្រទេសទាំងពីរ នឹងរៀបចំកិច្ចសន្ទនា ស្តីពីការគ្រប់គ្រងអាវុធនិងការមិនរីកសាយភាយ នៅប៉ុន្មានថ្ងៃខាងមុខនេះ ក៏ដូចជាកិច្ចពិភាក្សាដាច់ដោយឡែកពីគ្នា លើកិច្ចការដែនសមុទ្រ និងបញ្ហាផ្សេងៗទៀតផងដែរ។
តាមការឲ្យដឹងពី Wall Street Journal, កិច្ចពិភាក្សាអាវុធទាំងនោះ នឹងត្រូវដឹកនាំដោយមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកលោកស្រី Mallory Stewart និងប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធនៅក្រសួងការបរទេសចិនលោក Sun Xiaobo។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក និងស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបចំពោះសំណើរបស់ Reuters សម្រាប់ការធ្វើអត្ថាធិប្បាយអំពីពេលវេលា ឬទម្រង់នៃកិច្ចពិភាក្សានោះទេ។
មន្ទីរបញ្ចកោណបានបញ្ជាក់កាលពីខែតុលាថា ប្រទេសចិន មានក្បាលគ្រាប់នុយក្លេអ៊ែរប្រតិបត្តិការជាង៥០០គ្រាប់ នៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ហើយប្រហែលជានឹងមានក្បាលគ្រាប់ច្រើនជាង ១០០០គ្រាប់ នៅត្រឹមឆ្នាំ២០៣០។ ប៉ុន្តែទីក្រុងប៉េកាំង បានប្រកែកជាយូរមកហើយថា សហរដ្ឋអាមេរិកមានឃ្លាំងអាវុធធំជាងនេះទៅទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អាមេរិក ត្រៀមផលិតអាវុធនុយក្លេអ៊ែរថ្មី ដែលខ្លាំងជាងគ្រាប់បែកទម្លាក់នៅ ហ៊ីរ៉ូស៊ីម៉ា ២៤ដង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ