ព័ត៌មានអន្ដរជាតិ
ចិនបង្ហូតទង់ជាតិពាក់កណ្ដាលដងដើម្បីកាន់ទុក្ខ និងលាអតីតនាយករដ្ឋមន្ត្រី Li Keqiang ជាលើកចុងក្រោយ
ទីតាំងជាច្រើនក្នុងទីក្រុងប៉េកាំង ជាពិសេសទីលាន Tiananmen នៅថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកានេះ បានបង្ហូតទង់ជាតិពាក់កណ្ដាលដងដើម្បីកាន់ទុក្ខ និងធ្វើពិធីលាគ្នាជាលើកចុងក្រោយទៅដល់អតីតនាយករដ្ឋមន្ត្រីចិនលោក Li Keqiang ដែលបានទទួលមរណភាពក្នុងវ័យ ៦៨ ឆ្នាំ ។
ទន្ទឹមនោះ ក្រៅពីទីលាន Tiananmen, ការបង្ហូតទង់ជាតិពាក់កណ្ដាលដងដើម្បីកាន់ទុក្ខលោក Li Keqiang ក៏ត្រូវបានធ្វើឡើងមហាសាលប្រជាជនចិន, ក្រសួងការបរទេស ព្រមទាំងអគាររដ្ឋាភិបាលក្នុងតំបន់នៅទូទាំងប្រទេស ក៏ដូចជានៅតាមស្ថានទូត និងស្ថានកុងស៊ុលចិនផងដែរ ។
លោក Li Keqiang ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីចិនអស់រយៈពេល ១០ ឆ្នាំ មុនពេលចូលនិវត្តន៍កាលពីខែមីនា បានទទួលមរណភាពនៅទីក្រុងសៀ់ងហៃ ដោយសារជំងឺគាំងបេះដូងកាលពីថ្ងៃសុក្រ ទី២៧ ខែតុលា ហើយភ្លាមៗនោះ សាកសពរបស់លោកក៏ត្រូវបានបញ្ជូនទៅកាន់ទីក្រុងប៉េកាំងតាមជើងហោះហើរពិសេស ។
ស្របពេលជាមួយគ្នានេះ សពរបស់លោក Li Keqiang នឹងត្រូវបូជានៅល្ងាចថ្ងៃព្រហស្បតិ៍នេះនៅក្នុងពិធីមួយដែលទំនងជានឹងមានការចូលរួមដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសផងដែរ ដោយសារតែលោក Li Keqiang គឺជាសមាជិកគណបក្សកុម្មុយនីស្តចិនដ៏ឆ្នើមមួយរូប ជាទាហានដ៏ស្មោះត្រង់ម្នាក់ ជាពិសេសលោកក៏ជាអ្នកបដិវត្តន៍និយម រដ្ឋបុរស និងជាមេដឹកនាំរបស់បក្ស និងប្រទេសជាតិដ៏មានស្នាដៃផងដែរ ។
គួរបញ្ជាក់ថា លោក លោក Li Keqiang គឺជាមេដឹកនាំដែលប្រជាជនចិនគ្រប់រូបគោរពស្រឡាញ់ ដោយសារតែការអនុវត្តគោលនយោបាយសេដ្ឋកិច្ច ហើយលោកក៏បានសាងកេរ្តិ៍ឈ្មោះ ជាអ្នកដឹកនាំដែលដាក់គោលនយោបាយផ្តោតលើការកាត់បន្ថយគម្លាតទ្រព្យសម្បត្តិ និងការផ្តល់លំនៅដ្ឋានក្នុងតម្លៃសមរម្យផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ចិន នឹងបូជាសពអតីតនាយករដ្ឋមន្ត្រីលោក Li Keqiang នៅថ្ងៃព្រហស្បតិ៍នេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ