ព័ត៌មានអន្ដរជាតិ
ប៉ូលិសថៃស្លៀកឈុតឆ្អឹងខ្មោចដើម្បីបន្លំខ្លួនចាប់ជនល្មើស
ប៉ូលិសថៃបានស្លៀកឈុតឆ្អឹងខ្មោច ដើម្បីបន្លំខ្លួនចាប់ខ្លួនបុរសម្នាក់មានឈ្មោះថា Wanchai Saeng-udom អាយុ ៣២ ឆ្នាំ បន្ទាប់ពីបានលួចរបស់របរផ្សេងៗដូចជា iPad ចំនួន ៥ គ្រឿង និងកុំព្យូទ័រយួរដៃមួយគ្រឿងពីភោជនីយដ្ឋានមួយកន្លែងក្នុងទីក្រុងបាងកក ។
ជនសង្ស័យឈ្មោះ Wancha បានភៀសខ្លួនចេញពីកន្លែងកើតហេតុកាលពីយប់ថ្ងៃទី២០ ខែតុលា ហើយដីកាចាប់ខ្លួនបានចេញនៅថ្ងៃទី២៦ ខែតុលា ។ ក្រោយការស៊ើបអង្កេតមួយរយៈ ប៉ូលិសទទួលបានព័ត៌មានថា Wanchai និងមិត្តស្រីនាំគ្នាទៅមើលកុនរឿងរន្ធត់ Death Whispering: Tee Yod ថ្ងៃទី៣១ ខែតុលា ក្នុងឱកាសបុណ្យ Halloween ។
ដូច្នេះប៉ូលិសមានគំនិតស្លៀកពាក់ឈុតឆ្អឹងខ្មោច និងពាក់របាំងមុខ ដើម្បីបន្លំជាបុគ្គលិកចាំចាប់ Wanchai ។ ជាង ៣ ម៉ោងក្រោយ Wanchai និងមិត្តស្រីបានបង្ហាញខ្លួននៅរោងកុន ហើយប៉ូលិសនាំគ្នាធ្វើជាថតរូប រួចព័ទ្ធចាប់ជនល្មើសដោយជោគជ័យ ។
លុះចាប់បាន Wanchai ក៏បានសារភាពដែរថា រូបគេលាឈប់ពីភោជនីយដ្ឋានមួយនោះហើយ ហើយការលួចរបស់របរទាំងនោះ គឺដើម្បីបញ្ចេញកំហឹង ។ គាត់ព្យាយាមលក់របស់ដែលលួចបានដែរ ប៉ុន្តែត្រូវគេបោកប្រាស់អស់ពីខ្លួនរលីង ។
មែនទែនទៅ Wanchai មានប្រវត្តិបទល្មើសព្រហ្មទណ្ឌជាច្រើន រួមទាំងការជួញដូរគ្រឿងញៀន ល្បែងស៊ីសង និងចោរកម្ម ជាពិសេសទើបតែចេញពីគុកទៀត ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ បុរស ២ នាក់ស្លៀកពាក់ជាគូស្នេហ៍ Taylor Swift ក្នុងឱកាសបុណ្យ Halloween
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់