Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន អំពាវនាវឲ្យមានបទឈប់បាញ់ អ៊ីស្រាអែល-ហាម៉ាស់

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអំពាវនាវឲ្យមានបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដើម្បីអនុញ្ញាតឲ្យមានការដោះលែងចំណាប់ខ្មាំង។

លោក​ឆ្លើយតបបែបនេះ ​ទៅ​ស្ត្រី​ម្នាក់ដែលស្រែក​ក្នុង​ព្រឹត្តិការណ៍​យុទ្ធនាការ​មួយ​ នៅ​រដ្ឋ Minnesota ជំរុញឲ្យលោក បៃដិន ​អំពាវនាវ​ឲ្យ​មានបទ​ឈប់​បាញ់។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (រូបថត៖ NBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនិយាយ​ថា​ “​ខ្ញុំ​គិត​ថា​ យើង​ត្រូវ​ការបទឈប់បាញ់។ ការ​ផ្អាកនេះ​មាន​ន័យ​ថា នឹង​ផ្តល់​ពេល​វេលា​ដើម្បី​រំដោះ​អ្នក​ទោស​ចេញ”។

ក្រោយមក សេតវិមានបានបំភ្លឺថា ប្រធានាធិបតីនិយាយបែបនេះ ដោយសំដៅទៅលើជំនួយមនុស្សធម៌ និងចំណាប់ខ្មាំងចំនួន២៤០នាក់ ដែលត្រូវបានក្រុមហាម៉ាស់ចាប់ឃុំខ្លួន។

យ៉ាងណា ស្ត្រីរូបនោះ ត្រូវបានសន្តិសុខនាំចេញពេលស្រែកថា “បទឈប់បាញ់ឥឡូវនេះ” ប៉ុន្តែលោក បៃដិន បាននិយាយបន្តថា ស្ថានភាពគឺស្មុគស្មាញមិនគួរឲ្យជឿ សម្រាប់ទាំងប្រជាជនអ៊ីស្រាអែល ក៏ដូចជាពិភពមូស្លីមទាំងមូល។

លោក​អះអាង​ថា​ “​ខ្ញុំ​គាំទ្រ​ដំណោះស្រាយ​រដ្ឋ​ពីរ ខ្ញុំគាំទ្រ​តាំង​ពី​ដើម​ដំបូង​មក​។​ ការពិត​នៃ​បញ្ហា​គឺ​ថា ក្រុម​ហាម៉ាស់​គឺជា​អង្គការ​ភេរវករ អង្គការ​ភេរវករ​ដែលបង្ក​ការ​បំផ្លិចបំផ្លាញ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ប្រភពយោធា៖ អ៊ីស្រាអែល បុកទម្លាយខែលការពារជួរមុខរបស់ក្រុមហាម៉ាស់ បានសម្រេចហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៥ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៧ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម