ព័ត៌មានអន្ដរជាតិ
មេក្រុមហាម៉ាស់ ថា ជម្លោះបច្ចុប្បន្ននេះគឺកើតឡើងដោយសារតែលោក Netanyahu ម្នាក់គត់
មេដឹកនាំក្រុមហាម៉ាស់លោក Ismail Haniyeh បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជម្លោះបច្ចុប្បន្នរវាងក្រុមប្រដាប់អាវុធរបស់លោកជាមួយនឹងប្រទេសអ៊ីស្រាអែល គឺគ្រប់យ៉ាងកើតឡើង ដោយសារតែលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ម្នាក់គត់ ។

លោក Haniyeh បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា “ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់មានចក្ខុវិស័យទូលំទូលាយដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប ប៉ុន្តែលោក Netanyahu មិនបានគិតឃើញបែបនេះនោះទេ” ។
មេដឹកនាំក្រុមហាម៉ាស់រូបនេះបន្ថែមថា “ចក្ខុវិស័យរបស់យើងគឺចាប់ផ្តើមជាមួយនឹងការបញ្ឈប់ការឈ្លានពាន ការបើកច្រកព្រំដែន ការដោះដូរអ្នកទោស និងគោលនយោបាយសម្រាប់ការបង្កើតរដ្ឋប៉ាឡេស្ទីនជាដើម ។ ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលកំពុងពន្យារពេល និងបំភ្លៃការសន្យារបស់គាត់” ។

ស្របពេលជាមួយគ្នានេះ មេដឹកនាំក្រុមហាម៉ាស់ក៏បានទាមទារឲ្យប្រទេសដែលគាំទ្រអ៊ីស្រាអែល រួមទាំងសហរដ្ឋអាមេរិកផងនោះ បញ្ឈប់ការរារាំងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិដើម្បីបញ្ឈប់ការឈ្លានពាន ជាពិសេសូមធ្វើឲ្យសម្រេចនៃបទឈប់បាញ់មនុស្សធម៌ផងដែរ ។
គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេលជិត ១ ខែទៅហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៥០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។
ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជិត ១ ម៉ឺននាក់ និងលើស ៣២,០០០ នាក់ រងរបួស ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ក្រុមហាម៉ាស់ គំរាមវាយប្រហារអ៊ីស្រាអែលឲ្យសាហាវម្តងហើយម្តងទៀតដូចថ្ងៃ៧ តុលា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ