ព័ត៌មានអន្ដរជាតិ
មនុស្ស ១ពាន់ស្លាប់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើជំរំជនភៀសខ្លួន
យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា ចំនួនអ្នកស្លាប់ និងរបួសពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើជំរំជនភៀសខ្លួន Jabalia ក្នុងតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ១,០០០នាក់ហើយ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងលោក Ashraf Al-Qedra បាននិយាយនៅលើ Facebook ថា មនុស្ស “១,០០០នាក់ត្រូវបានសម្លាប់ រងរបួស និងបាត់ខ្លួននៅក្នុងការសម្លាប់រង្គាលនៅជំរំ Jabalia” ដែលមានទីតាំងនៅភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប។

ដោយឡែកកាលពីថ្ងៃអង្គារ ក្រសួងមហាផ្ទៃហ្គាហ្សាបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានបណ្តាលឱ្យ “មនុស្សស្លាប់ និងរបួស ៤០០នាក់ រួមទាំងអ្នករបួសរាប់សិបនាក់ និងការបំផ្លិចបំផ្លាញទាំងស្រុងនៃសង្កាត់លំនៅដ្ឋានមួយនៅក្នុងជំរំ Jabalia” ។
លុះដល់ល្ងាចថ្ងៃពុធ យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានធ្វើការវាយឆ្មក់មួយទៀត ទៅលើជំរំ ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្ទះរាប់សិបខ្នង។

ចាប់តាំងពីថ្ងៃទី៧ ខែតុលាមក មនុស្សជាង ១០,៣០០នាក់ហើយត្រូវបានសម្លាប់នៅក្នុងជម្លោះ ក្នុងនោះមានជនជាតិប៉ាឡេស្ទីនចំនួន ៨,៧៩៦នាក់ និងជនជាតិអ៊ីស្រាអែលប្រមាណ ១,៥៣៨នាក់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Anadolu
ចុចអាន៖ UN ថា ការវាយប្រហាររបស់អ៊ីស្រាអែល លើជំរំជនភៀសខ្លួន គឺជាអំពើសាហាវព្រៃផ្សៃ

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?