ព័ត៌មានអន្ដរជាតិ
ទ័ពជើងគោកអ៊ីស្រាអែលចូលដល់មាត់ទ្វារក្រុងហ្គាហ្សា ក្រោយទម្លុះខែលការពារជួរមុខ
រថក្រោះ និងកងទ័ពអ៊ីស្រាអែលបានឆ្ពោះទៅដល់មាត់ទ្វារទីក្រុងហ្គាហ្សា នៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែការលុកលុយទៅដល់ខាងក្នុងនៅមិនទាន់បានសម្រេចទេ ដោយសារសកម្មប្រយុទ្ធហាម៉ាស់កំពុងតស៊ូយ៉ាងស្វិតស្វាញ ដោយប្រើកាំភ្លើងត្បាល់ និងការវាយប្រហារពីផ្លូវរូងក្រោមដី។

ឧត្តមសេនីយទោ Itzik Cohen មេបញ្ជាការយោធាអ៊ីស្រាអែលនិយាយថា “យើងកំពុងនៅច្រកទ្វារនៃទីក្រុងហ្គាហ្សា” ហើយលោកបានប្រាប់ប្រជាជនឱ្យជម្លៀសចេញបន្ទាន់ មុនយោធារបស់ខ្លួននឹងបំផ្លាញក្រុមអ៊ីស្លាមហាម៉ាស់។

អ្នកស្រុកបាននិយាយថា សកម្មប្រយុទ្ធនៃក្រុមហាម៉ាស់ និងសម្ព័ន្ធមិត្តអ៊ីស្លាមជីហាតបានងើបចេញពីផ្លូវរូងក្រោមដីដើម្បីបាញ់រថក្រោះអ៊ីស្រាអែល ប៉ុន្តែហាក់មិនទទួលជោគជ័យឡើយ ព្រោះបន្ទាប់ពីនោះពួកគេបានបាត់ខ្លួនចូលទៅក្នុងវិញ ខណៈកងទ័ពសត្រូវកំពុងមានប្រៀបជាង។
បុរសម្នាក់ដែលរស់នៅទីនោះបាននិយាយប្រាប់អ្នកសារព័ត៌មានដោយសុំមិនបញ្ចេញឈ្មោះថា ការទម្លាក់គ្រាប់បែកនៅក្រុងហ្គាហ្សា បានបន្តពេញមួយយប់ លុះព្រឹកឡើង កងកម្លាំងអ៊ីស្រាអែលបានព័ទ្ធនៅក្រៅទីក្រុងទៅហើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ ប្រភពយោធា៖ អ៊ីស្រាអែល បុកទម្លាយខែលការពារជួរមុខរបស់ក្រុមហាម៉ាស់ បានសម្រេចហើយ
ចុចអាន៖ យេម៉ែន បាញ់បង្ហោះដ្រូនផ្ទុកគ្រឿងផ្ទុះជាច្រើន កម្ទេចទីតាំងអ៊ីស្រាអែល ដើម្បីជួយប៉ាឡេស្ទីន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ