ព័ត៌មានអន្ដរជាតិ
កងទ័ពអ៊ីស្រាអែល ឡោមព័ទ្ធទីក្រុង ហ្គាហ្សា បានទាំងស្រុងហើយ
យោធាអ៊ីស្រាអែលប្រកាសនៅថ្ងៃសុក្រទី៣ខែវិច្ឆិកាថា ខ្លួនបានឡោមព័ទ្ធទីក្រុង ហ្គាហ្សា ទាំងស្រុងហើយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យកងកម្លាំងការពារជាតិអ៊ីស្រាអែល លោក Daniel Hagari បញ្ជាក់ថា កងកម្លាំងរបស់ខ្លួន បាននិងកំពុងវាយលុកបន្ទាយ ទីស្នាក់ការ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដែលកំពុងប្រើប្រាស់ដោយក្រុមហាម៉ាស់។
ស្ថិតនៅភាគខាងជើងនៃតំបន់ ហ្គាហ្សាស្រ្ទីប, ទីក្រុង ហ្គាហ្សា គឺជាទីតាំងដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតនៃតំបន់នេះ មុនពេលសង្រ្គាមចាប់ផ្តើម ប៉ុន្តែកាលពីថ្ងៃទី១៣ខែតុលា អ៊ីស្រាអែលបានបញ្ជាឲ្យជនស៊ីវិលនៅភាគខាងជើង ហ្គាហ្សា ត្រូវរើទៅភាគខាងត្បូង។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនច្បាស់ទេថាតើ បច្ចុប្បន្នមានជនស៊ីវិលប៉ុន្មាននាក់រស់នៅក្នុងទីក្រុង ហ្គាហ្សា ប៉ុន្តែរូបភាពជាច្រើន បានបង្ហាញពីការបំផ្លិចបំផ្លាញយ៉ាងធំធេងទូទាំងទីក្រុង និងផ្លូវដែលគ្មានមនុស្សដើរ។
ការប្រកាសនេះ កើតឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ កាលពីថ្ងៃពុធទី១ខែវិច្ឆិកា បានអំពាវនាវឲ្យកម្ទេចប្រទេសអ៊ីស្រាអែល ហើយគំរាមថា នឹងធ្វើការវាយប្រហារដ៏គួរឲ្យរន្ធត់ “ម្តងហើយម្តងទៀត” ដូចថ្ងៃទី៧ខែតុលា។

លោក Ghazi Hamad ដែលក៏ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីការបរទេសក្រុមហាម៉ាស់ផងដែរនោះ បាននិយាយថា អ៊ីស្រាអែល គឺជាប្រទេសមួយដែលគ្មានទីតាំងនៅលើទឹកដីរបស់យើង។ យើងត្រូវតែដកប្រទេសនេះចេញ។ ការកាន់កាប់ត្រូវតែបញ្ចប់ ខ្ញុំកំពុងនិយាយអំពីទឹកដីប៉ាឡេស្ទីនទាំងមូល”។
បុរសអាយុ៥៩ឆ្នាំរូបនេះ បន្តថា “អ៊ីស្រាអែលត្រូវតែទទួលបានមេរៀន យើងនឹងវាយប្រហារម្តងហើយម្តងទៀត។ យើងគឺជាជនរងគ្រោះនៃការកាន់កាប់នេះ។ គ្មាននរណាម្នាក់អាចបន្ទោសយើង ចំពោះរឿងដែលយើងធ្វើបាននោះទេ ព្រោះអ្វីដែលយើងធ្វើគឺត្រឹមត្រូវបំផុត”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ក្រុមហាម៉ាស់ គំរាមវាយប្រហារអ៊ីស្រាអែលឲ្យសាហាវម្តងហើយម្តងទៀតដូចថ្ងៃ៧ តុលា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ