Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ព្រមានថា ជប៉ុន កំពុងបំពុលពិភពលោកទាំងមូល

បានផុស

នៅ

ជាថ្មីម្តងទៀត ទីក្រុងប៉េកាំងបានថ្កោលទោសនូវអ្វីដែលខ្លួននិយាយថា ជាវិធីសាស្ត្រគ្មានទំនួលខុសត្រូវរបស់ទីក្រុងតូក្យូ ក្នុងការបញ្ចេញចោលទឹកសំណល់ ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

រោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា (រូបថត៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្កោលទោសរបស់ចិន កើតឡើង បន្ទាប់ពីជប៉ុន បញ្ចេញទឹកសំណល់ពីរោងចក្រហ្វូគូស៊ីម៉ា ជាលើកទី៣ កាលពីថ្ងៃព្រហស្បតិ៍ទី២ខែតុលា។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin និយាយក្នុងសន្និសីទសារព័ត៌មានមួយថា ជប៉ុនកំពុងបង្កហានិភ័យនៃការបំពុលទូទាំងពិភពលោក ទាំងគ្មានការទទួលខុសត្រូវ។ រឿងហេតុនាពេលថ្មីៗនេះ ដែលទឹកសំណល់វិទ្យុសកម្ម បាញ់ជះដោយចៃដន្យទៅលើកម្មករនៅរោងចក្រ គឺជាឧទាហរណ៍មួយទៀតដែលថា ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) មានបញ្ហាសម្រាប់ការគ្រប់គ្រងផ្ទៃក្នុង និងមានទម្លាប់បោកបញ្ឆោតសាធារណជន។

លោកបន្ថែមថា ឧបទ្ទវហេតុនេះ ធ្វើឲ្យមនុស្សទាំងឡាយដាក់ការសង្ស័យជាថ្មីម្តងទៀត អំពីភាពជឿទុកចិត្តលើផែនការបញ្ចេញទឹកដែលជប៉ុនអះអាងថា មានសុវត្ថិភាពនិងតម្លាភាព។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin (រូបថត៖ Facebook)

គួរបញ្ជាក់ថា ចាប់ពីចុងខែសីហាមក ជប៉ុន បានចាប់ផ្តើមបញ្ចេញបន្តិចម្តងៗ នូវទឹកសំណល់ពីរោងចក្រនុយក្លេអ៊ែរលែងដំណើរការ នៅភាគខាងកើតប្រទេស។ ទឹកមានជាតិ​វិទ្យុសកម្មនេះ​ ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ធ្វើឲ្យត្រជាក់​ដល់ជើងក្រាន​រ៉េអាក់ទ័រ​ដែល​ខូច ​បន្ទាប់​ពី​មហាគ្រោះ​រញ្ជួយ​ដី​ឆ្នាំ២០១១ ខណៈការបញ្ចេញទឹកលើកទីបី បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានគេរំពឹងថានឹងចំណាយពេល ១៧ ថ្ងៃទើបរួចរាល់ ។

យ៉ាងណាក្តី វិធីសាស្រ្តនៃការបញ្ចេញចោលនេះ បានបង្កឲ្យមានការថ្កោលទោសយ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិ ជាពិសេសប្រទេសចិន និងរុស្ស៊ីសុទ្ធតែបានហាមឃាត់ការនាំចូលគ្រឿងសមុទ្រជប៉ុន ដោយលើកហេតុផលថា ទីក្រុងតូក្យូកំពុងបំផ្លាញបរិស្ថាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ទឹកសមុទ្រនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា របស់ជប៉ុនមិនមានវិទ្យុសកម្មទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម