ព័ត៌មានអន្ដរជាតិ
មានជនស៊ីវិលប៉ាឡេស្ទីនជិត១ម៉ឺននាក់ហើយ ត្រូវសម្លាប់ ក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់
ក្រសួងសុខាភិបាល ដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ទី២ខែវិច្ឆិកាថា តួលេខជនជាតិប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ឥឡូវនេះបានកើនដល់ជិត ១ ម៉ឺននាក់ហើយ ចាប់តាំងពីការផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ។

អ្នកនាំពាក្យក្រសួងលោក Ashraf al-Qedra បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៩,០៦១ នាក់ ក្នុងនោះមានកុមារ ៣,៧៦០ នាក់ និងស្ត្រី ២,៣២៦ នាក់ ខណៈចំនួនអ្នករបួសកើនលើស ៣២,០០០ នាក់ ។ លោកបន្តថា កងកម្លាំងអ៊ីស្រាអែល បានបើកការវាយប្រហារចំនួន ១៥ ដងក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដោយបានសម្លាប់មនុស្ស ២៥៦ នាក់ និងរាប់រយនាក់ទៀតត្រូវរបួស ។
ទន្ទឹមនោះ បើយោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលនៅហ្គាហ្សា, អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកជាង ១ ម៉ឺនគ្រាប់ នៅលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខ្លួនបើកការវាយលុក ហើយប៉ាន់ប្រមាណថា បរិមាណគ្រឿងផ្ទុះដែលអ៊ីស្រាអែលប្រើប្រាស់ គឺមានលើសពី ២៥,០០០ តោន ឬឈានដល់ជិត ៧០ តោនក្នុងមួយគីឡូម៉ែត្រការ៉េ ។

សូមបញ្ជាក់ជាថ្មី កាលពីថ្ងៃទី៧ខែតុលា ក្រុមហាម៉ាស់ បានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៅលើអ៊ីស្រាអែល ដោយបាញ់រ៉ុកកែតរាប់ពាន់គ្រាប់ និងវាយលុកចូលទឹកដីអ៊ីស្រាអែល ដោយសម្លាប់មនុស្សយ៉ាងតិច ១,៤០០ នាក់នៅក្នុងប្រទេសអ៊ីស្រាអែល ។
ជាការឆ្លើយតប កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាស និងប្រតិបត្តិការជើងគោកប្រឆាំងនឹងតំបន់ហ្គាហ្សាស្ទ្រីប ហើយបានឡោមព័ទ្ធតំបន់របស់ប៉ាឡេស្ទីនមួយនេះទាំងស្រុង ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ កងទ័ពអ៊ីស្រាអែល ឡោមព័ទ្ធទីក្រុង ហ្គាហ្សា បានទាំងស្រុងហើយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ