ព័ត៌មានអន្ដរជាតិ
អង្គការលើកលែងទោសអន្តរជាតិ៖ អ៊ីស្រាអែល ប្រើគ្រាប់បែកផូស្វ័រ នៅហ្គាហ្សា និងលីបង់
តាមការអះអាង ក៏ដូចជាផ្ទៀងផ្ទាត់ពីអង្គការលើកលែងទោសអន្តរជាតិបានរកឃើញថា កងទ័ពអ៊ីស្រាអែល បានប្រើប្រាស់គ្រាប់បែកផ្ទុកសារធាតុផូស្វ័រពណ៌សនៅតំបន់ ហ្គាហ្សា និងប្រទេសលីបង់ ។

ទីប្រឹក្សាវិបត្តិជាន់ខ្ពស់លោកស្រី Donatella Rovera បានប្រាប់ទូរទស្សន៍អង់គ្លេស Sky News នៅទីក្រុងឡុងដ៍ កាលពីថ្ងៃព្រហស្បតិ៍ទី២ ខែវិច្ឆិកាថា អង្គការលើកលែងទោសអន្តរជាតិ មានវីដេអូអំពីផូស្វ័រពណ៌ស ដែលត្រូវបានប្រើប្រាស់នៅហ្គាហ្សា និងលីបង់ ខណៈក៏មានការផ្តល់សក្ខីកម្មពីវេជ្ជបណ្ឌិតនៅភាគខាងត្បូងប្រទេសលីបង់ ផងដែរ ។
ស្របពេលជាមួយគ្នានោះដែរ លោកស្រី Rovera ក៏បានស្តីបន្ទោស ភាពអសកម្មរបស់សហគមន៍អន្តរជាតិ ក្នុងការប្រឈមមុខជាមួយមហន្តរាយនិងវិបត្តិមនុស្សធម៌ ដែលកំពុងកើតឡើងផងដែរ ។
លោកស្រីបន្ថែមថា ភាគីក្នុងជម្លោះនេះ គ្មាននរណាគោរពច្បាប់អន្តរជាតិទេ។ មិនត្រឹមប៉ុណ្ណឹង លោកស្រីថែមទាំងអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យ លើការរំលោភបំពានទាំងអស់ផងដែរ ។

ផូស្វ័រពណ៌ស គឺជាសារធាតុបង្កការឆាបឆេះយ៉ាងសន្ធោរសន្ធៅ និងអាចបណ្តាលឲ្យមានរបួសធ្ងន់ធ្ងរ ហើយការប្រើប្រាស់អាវុធប្រភេទនេះលើជនស៊ីវិល ត្រូវបានចាត់ទុកជាឧក្រិដ្ឋកម្មសង្គ្រាម។
ការចោទប្រកាន់របស់លោកស្រីកើតឡើងចំពេល ក្រសួងសុខាភិបាល ដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា អះអាងថា តួលេខជនជាតិប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ឥឡូវនេះបានកើនដល់ជិត ១ ម៉ឺននាក់ហើយ ។
អ្នកនាំពាក្យក្រសួងលោក Ashraf al-Qedra បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៩,០៦១ នាក់ ក្នុងនោះមានកុមារ ៣,៧៦០ នាក់ និងស្ត្រី ២,៣២៦ នាក់ ខណៈចំនួនអ្នករបួសកើនលើស ៣២,០០០ នាក់ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Arab News
ចុចអាន៖ មានជនស៊ីវិលប៉ាឡេស្ទីនជិត១ម៉ឺននាក់ហើយ ត្រូវសម្លាប់ ក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ