ព័ត៌មានអន្ដរជាតិ
ភូមិមួយនៅឥណ្ឌូនេស៊ីជន់លិចដោយទឹកជំនន់ពណ៌ក្រហមដូចឈាម
ភូមិមួយរបស់ប្រទេសឥណ្ឌូនេស៊ីត្រូវបានជន់លិចដោយទឹកពណ៌ក្រហមដូចឈាម បន្ទាប់ពីទឹកជំនន់បានវាយប្រហាររោងចក្រផលិតទឹកថ្នាំក្នុងស្រុក ។
ថ្នាំជ្រលក់ពណ៌ក្រហមត្រូវបានបញ្ចេញនៅតាមដងផ្លូវតំបន់ Jenggot ភាគកណ្តាលខេត្ត Java កាលពីថ្ងៃសៅរ៍ ។ តំបន់នេះស្ថិតនៅភាគខាងត្បូងនៃទីក្រុង Pekalongan ដែលល្បីល្បាញខាងត្បាញ និងវាយនភណ្ឌក្រណាត់ជ្រលក់ ។

អ្នកប្រើប្រាស់បណ្តាញសង្គមរាប់ពាន់នាក់បានចែករំលែករូបភាពនៃពណ៌ទឹកដែលជន់លិចភូមិ ខណៈមន្ត្រីជំនួយក្នុងតំបន់ម្នាក់បានបញ្ជាក់ថា ពណ៌ទឹកនោះគឺពិតជាកើតចេញពីរោងចក្រផលិតទឹកថ្នាំមែន ។
លោក Dimas Arga Yudha បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា “ទឹកជំនន់ពណ៌ក្រហមនោះគឺដោយសារតែថ្នាំជ្រលក់ដែលត្រូវបានរងគ្រោះដោយទឹកជំនន់ ។ វានឹងរលាយបាត់នៅពេលវាលាយជាមួយទឹកភ្លៀងភ្លាមៗ” ។

យោងតាមសារព័ត៌មាន Reuters បានឲ្យដឹងថា កាលពីមុនទឹកទន្លេនៅទីក្រុង Pekalongan បានផ្លាស់ប្តូរពណ៌ ដោយសារថ្នាំជ្រលក់ដែលត្រូវបានប្រើក្នុងការច្នៃម៉ូដ ហើយបានជន់លិចភូមិមួយផ្សេងទៀតពោរពេញដោយពណ៌បៃតងកាលពីខែមុន ។
គួរបញ្ជាក់ថា ឥណ្ឌូនេស៊ីរងការវាយប្រហារដោយទឹកជំនន់ជាញឹកញាប់ ហើយមានមនុស្សយ៉ាងហោចណាស់ ៤៣ នាក់បានស្លាប់ បន្ទាប់ពីព្យុះដែលបានវាយប្រហាររដ្ឋធានីហ្សាការតាកាលពីដើមឆ្នាំនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ BBC
ចុចអាន ៖ ក្រោយរួមភេទជាមួយបុរសដូចគ្នា គូស្នេហ៍ឥណ្ឌូនេស៊ីត្រូវវាយជិត ៨០ រំពាត់

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក