ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ថា កូរ៉េខាងជើង ផ្ដល់គ្រាប់កាំភ្លើងធំឲ្យ រុស្ស៊ី ដើម្បីប្រយុទ្ធនៅ អ៊ុយក្រែន ១០ ដងមកហើយ
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងបានប្រាប់សមាជិកសភាថា កូរ៉េខាងជើងបានផ្គត់ផ្គង់គ្រាប់កាំភ្លើងធំទៅដល់ប្រទេសរុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ជាថ្នូរនឹងការផ្ដល់បច្ចេកវិទ្យាផ្កាយរណបពីសំណាក់ទីក្រុងមូស្គូទៅឲ្យទីក្រុងព្យុងយ៉ាង ។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់ទីក្រុងសេអ៊ូល (NIS) បានរាយការណ៍កាលពីពេលថ្មីៗនេះថា ទីក្រុងព្យុងយ៉ាងបានផ្គត់ផ្គង់គ្រាប់កាំភ្លើងធំជាង ១ លានគ្រាប់ទៅឲ្យរដ្ឋាភិបាលទីក្រុងមូស្គូ ចាប់តាំងពីដើមខែសីហាមក ខណៈការផ្គត់ផ្គង់នេះគឺជាថ្នូរទៅនឹងការផ្តល់ចំណេះវិជ្ជាផ្សេងៗរបស់រុស្ស៊ី ពាក់ព័ន្ធនឹងបច្ចេកវិទ្យាបាញ់បង្ហោះផ្កាយរណបលើកទី ៣ របស់កូរ៉េខាងជើង បន្ទាប់ពីបរាជ័យ ២ លើកកន្លងមកនេះ ។
ពាក់ព័ន្ធនឹងបញ្ហានេះ សមាជិកសភាកូរ៉េខាងត្បូងលោក Yoo Sang-bum លើកឡើងថា ទីក្រុងព្យុងយ៉ាងបានបញ្ជូនអាវុធប្រហែល ១០ ដងមកហើយទៅកាន់ប្រទេសរុស្ស៊ីតាមផ្លូវអាកាស ក៏ដូចជាតាមរយៈការដឹកជញ្ជូនតាមផ្លូវទឹករវាងកំពង់ផែឆ្នេរខាងកើតរបស់កូរ៉េខាងជើង និងកំពង់ផែរុស្ស៊ី ។

យោងតាម NIS បានឲ្យដឹងទៀតថា គ្រាប់កាំភ្លើងធំជាង ១ លានគ្រាប់ត្រូវបានដឹកជញ្ជូនតាមផ្លូវទឹកដែលមានប្រភពចេញពីកំពង់ផែ Najin និងទៅដល់កំពង់ផែ Dunai និង Vostochny របស់រុស្ស៊ី ហើយបន្ទាប់ពីនោះ អាវុធទាំងនេះបានបន្តដឹកជញ្ជូនតាមរថភ្លើងទៅកាន់ឃ្លាំងគ្រាប់ Toretsk ជិតប្រទេសអ៊ុយក្រែន ។
យោងតាមការប៉ាន់ស្មាន ការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំប្រមាណ ១ លានគ្រាប់នេះ នឹងជួយដល់កងកម្លាំងរុស្ស៊ីដែលកំពុងឈរជើងប្រយុទ្ធនៅអ៊ុយក្រែន បានរយៈពេល ២ ខែ ស្របពេលដែលលោកខាងលិចក៏កំពុងតស៊ូដើម្បីរក្សាល្បឿនក្នុងការផ្គត់ផ្គង់សព្វាវុធផ្សេងៗដល់កម្លាំងទ័ពអ៊ុយក្រែនផងដែរ ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនសុទ្ធតែបានថ្កោលទោសចំពោះការផ្គត់ផ្គង់អាវុធ និងបរិក្ខារយោធាផ្សេងៗរបស់កូរ៉េខាងជើងទៅដល់ប្រទេសរុស្ស៊ី ខណៈរហូតមកដល់ពេលនេះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានអូសបន្លាយពេលជិត ២ ឆ្នាំហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ អាល្លឺម៉ង់ បញ្ជូនរថក្រោះខ្លារខិន ២៥គ្រឿងទៀតទៅឲ្យ អ៊ុយក្រែន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត