ព័ត៌មានអន្ដរជាតិ
គ្រោះថ្នាក់ចរាចរណ៍នៅអាមេរិក ដោយសារជិះម៉ូតូគេចអាពីងកំពុងឆ្លងផ្លូវ
បុរសវ័យ ២៤ ឆ្នាំម្នាក់បានជិះម៉ូតូបុករថយន្ដបណ្ដាលឲ្យរងរបួសធ្ងន់ ដោយសារគេចអាពីងដែលកំពុងឆ្លងផ្លូវ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។

អ្នកទេសចរជនជាតិកាណាដារូបនោះ បានគេចអាពីងរហូតដល់គ្រោះថ្នាក់ចរាចរណ៍ ខណៈគាត់កំពុងជិះនៅលើផ្លូវ ១៩០ ក្នុងឧទ្យានជាតិ Death Valley កាលពីថ្ងៃសៅរ៍ ទី២៨ ខែតុលា ។ ចំណែកឯអាពីងវិញ បានបន្តដំណើររបស់វាដោយសុវត្ថិភាព ។
បុរសរងគ្រោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Desert View ក្នុងក្រុង Pahrump រដ្ឋ Nevada ដើម្បីព្យាបាល ប៉ុន្តែមិនទាន់បញ្ជាក់ពីស្ថានភាពរបស់គាត់ទៀតទេ ។

គួរជម្រាបថា មនុស្សដំបូងគេដែលបានទៅដល់កន្លែងកើតហេតុគឺ អគ្គនាយក NPS លោក Mike Reynolds ។ ពាក់ព័ន្ធនឹងគ្រោះថ្នាក់ខាងលើ លោកមានប្រសាសន៍ថា “សូមបើកបរយឺតៗ ជាពិសេសពេលចុះពីលើភ្នំដ៏ចោតក្នុងឧទ្យាន ។ ព្រោះផ្លូវរបស់យើងខូចដោយសារទឹកជំនន់ សូម្បីតែសត្វព្រៃតូចធំក៏អស់ជីវិតដែរ” ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ អ្នកវិទ្យាសាស្ត្ររកឃើញ ពីងពាងកម្រ ដែលជិតផុតពូជ
ចុចអាន៖ ការសិក្សារកឃើញថា ពីងពាងឈ្មោលមួយប្រភេទសម្រាតញីសិន មុនបង្កកំណើត (មានវីដេអូ)

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច