Connect with us

ព័ត៌មានអន្ដរជាតិ

iPhone នៅតែលក់ដាច់ខ្លាំងក្នុងទីផ្សារ ចិន ទោះមានការប្រជែងពីក្រុមហ៊ុន Huawei

បានផុស

នៅ

ក្រុមហ៊ុន Apple ចេញការ​ធានាដល់វិនិយោគិនថា ការលក់ iPhone នៅក្នុងទីផ្សារចិនដីគោក នៅតែមានសន្ទុះខ្លាំង​ ទោះបីជាបច្ចុប្បន្ន ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏ដូចជាក្រុមហ៊ុនស្មាតហ្វូន​ផ្សេងទៀតមានការប្រកួតប្រជែងខ្ពស់ក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Tim Cook នាយកប្រតិបត្តិលើកឡើងថា នៅទីផ្សារចិនដីគោក ក្រុមហ៊ុនបានបង្កើតកំណត់ត្រាលក់ប្រចាំត្រីមាស​ខែកញ្ញារបស់ខ្លួន ដោយទូរសព្ទ iPhone របស់ក្រុមហ៊ុន Apple ស្ថិតក្នុងចំណោមស្មាតហ្វូនដែលលក់ដាច់បំផុតទាំង ៥ នៅក្នុងប្រទេសចិន ។

នាយកប្រតិបត្តិរូបនេះលើកឡើងទៀតថា ក្រុមហ៊ុន Apple ហាក់ដូចជាទទួលបានចំណែកទីផ្សារនៅក្នុងប្រទេសចិនក្នុងអំឡុងខែកក្កដាដល់ខែកញ្ញា ហើយក្រុមហ៊ុនរំពឹងថា​ ការលក់នឹងកើនឡើងច្រើននៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ ។

ទន្ទឹមនឹងមានទីផ្សារនៅក្នុងប្រទេសចិនក៏ពិតមែន ប៉ុន្តែក្រុមហ៊ុន Apple ក៏ត្រូវប្រជែងទីផ្សារលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ផងដែរ ខណៈផលិតផលក្រុមហ៊ុនចិនមួយនេះលក់ដាច់ខ្លាំងផងដែរនៅក្នុងត្រីមាសនេះ ក្រោយពេលចាប់ផ្តើមវិលត្រលប់មកកាន់ទីផ្សារ​ទូរសព្ទ​ រួមជាមួយទីផ្សារបន្ទះឈីប ។

ជាក់ស្ដែង ក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបរបស់ Apple គឺ Qualcomm យល់ឃើញថា ក្នុងរយៈពេល ២ ឆ្នាំ​កន្លងទៅមានការធ្លាក់ចុះ​នៃទីផ្សារស្មាតហ្វូន ប៉ុន្តែឥឡូវនេះកំពុងមានភាពធូរស្រាលវិញ ដោយសារការស្ទុះងើបឡើងវិញនៃទីផ្សារចិន ។

ទោះយ៉ាងណា ក្រុមហ៊ុន Qualcomm ក៏កំពុងប្រឈមមុខនឹងការប្រកួតប្រជែងថ្មីពីបន្ទះឈីបរបស់ក្រុមហ៊ុន Huawei ផងដែរ ប៉ុន្តែក្រុមហ៊ុនជឿជាក់ថា ការចូលទីផ្សារឡើងវិញរបស់ក្រុមហ៊ុន Huawei នឹងប៉ះពាល់ដល់ទំនាក់ទំនងរបស់ខ្លួនជាមួយក្រុមហ៊ុនស្មាតហ្វូនចិននោះទេ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម