ព័ត៌មានអន្ដរជាតិ
នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ វៀតណាម ជាប់ពន្ធនាគារមួយជីវិត ក្រោយលក់គម្រោងខ្យល់ឲ្យអតិថិជន
នាយកប្រតិបត្តិនៃក្រុមហ៊ុន Binh Duong CityLand Real Estate Trading JSC លោក Nguyen Thanh Hung អាយុ ២៩ឆ្នាំ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទក្លែងបន្លំទ្រព្យសម្បត្តិ ដោយលក់គម្រោងខ្យល់ដល់អតិថិជនចំនួន ៣៨៤ នាក់ក្នុងតម្លៃ ៦.៦ លានដុល្លារអាមេរិក ។

ចំណែកសមាជិក ៤ នាក់ផ្សេងទៀតដែលជាបុគ្គលិក និងម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុនដែរនោះ ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពី ១២ ទៅ ២០ ឆ្នាំក្នុងម្នាក់ៗ ។
យោងតាមសាលក្រមពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០១៩ ចុងចោទបានទិញដីកសិកម្មជាច្រើនកន្លែងនៅស្រុក Bau Bang និង Phu Giao ហើយបន្ទាប់មកបានស្នើសុំការអនុញ្ញាតសាងសង់គម្រោងលំនៅដ្ឋាន ។
ទោះបីជាពាក្យស្នើសុំមិនត្រូវបានអនុម័តក៏ដោយ ប៉ុន្តែលោក Hung និងចុងចោទនៅតែបង្កើតគម្រោងអចលនទ្រព្យចំនួន ៧ ដែលមានឈ្មោះថា Green City, Green City 2, Green City 3, Happy Home, Happy Home 2, Phuc Long City, Phu Thinh ។ បន្ទាប់មកក្រុមហ៊ុនបានជួលបុគ្គលិករាប់រយនាក់ដើម្បីបង្កើតផ្នែកលក់ស្វែងរកអតិថិជន ។

ចំពោះអតិថិជនវិញ ខាងគម្រោងបានសន្យាថានឹងផ្ដល់វិញ្ញាបនបត្រកម្មសិទ្ធិស្របច្បាប់ បន្ទាប់ពី ៦ ខែទៅមួយឆ្នាំ ។ នៅពេលអតិថិជនមកមើលគម្រោង ក្រុមហ៊ុនបានជួលឧបករណ៍ ក៏ដូចជាគ្រឿងចក្រធ្វើសំណង់ដើម្បីឲ្យធ្វើការលើដីឡូតិ៍ដើម្បីបង្កើតចំណាប់អារម្មណ៍ និងផ្ដល់ទំនុកចិត្តដល់អតិថិជនថា គម្រោងទាំងអស់កំពុងសាងសង់ ។
គួរឲ្យដឹងថា ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានលក់ផ្ទះក្នុងគម្រោងខ្យល់ដល់អតិថិជន ៣៨៤ នាក់ក្នុងតម្លៃ ១៦២ ពាន់លានដុង ឬប្រហែល ៦.៦ លានដុល្លារអាមេរិក ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត