ព័ត៌មានអន្ដរជាតិ
កុមារនៅ កូឡុំប៊ី ប្រថុយជីវិតឆ្លងទឹកទន្លេដែលមានក្រពើ ដើម្បីទៅសាលារៀន
សិស្សជាង ៧០ នាក់មកពី Villa Leidy នៅជិតទីក្រុងឆ្នេរសមុទ្រ Santa Marta ប្រទេសកូឡុំប៊ី បានប្រថុយជីវិតរបស់ពួកគេជារៀងរាល់ថ្ងៃដើម្បីទៅសាលារៀន ខណៈកុមារត្រូវឆ្លងកាត់ស្ពានបណ្តោះអាសន្នមួយឆ្លងកាត់ទន្លេ Gaira ពោរពេញដោយសត្វក្រពើ។

អ្នកស្រី Dorisa Fadul ជាអ្នកភូមិម្នាក់បានប្រាប់សារព័ត៌មានថា ឪពុកម្តាយបានសំណូមពរដល់អាជ្ញាធរដែលទទួលខុសត្រូវក្នុងការថែរក្សាទីក្រុងឲ្យសាងសង់ស្ពានសុវត្ថិភាពសម្រាប់សិស្សានុសិស្សធ្វើដំណើរទៅសាលារៀន។ ប៉ុន្តែសំណើនេះត្រូវបានគេមិនអើពើ។
ស្រ្តីដដែលរូបនេះបានបញ្ចាក់ទៀតថា “មុននេះ មានស្ពានឈើមួយ ដែលយើងសាងសង់ដោយខ្លួនឯង។ ប៉ុន្តែវាបានចាប់ផ្តើមទ្រពទ្រោមក្នុងខែមករាឆ្នាំនេះ និងបានបែកបាក់នៅថ្ងៃទី ០១ ខែកក្កដាកន្លងទៅ”។
ពេលឆ្លងកាត់ស្ពានខ្សែពួរនេះ សិស្សជាង ៧០ នាក់មិនត្រឹមតែប្រឈមមុខនឹងហានិភ័យនៃការត្រូវបានទឹកនាំទៅនៅពេលណាក៏បាន។ ប៉ុន្តែក្មេងៗទាំងនោះក៏អាចនឹងធ្លាក់ទៅជាចំណីរបស់សត្វក្រពើជាច្រើន នៅក្នុងទន្លេ Kaira ផងដែរ។
លោក Eduardo Fadul ដែលបានជួយសាងសង់ស្ពានទីមួយនៅក្នុងតំបន់នេះ ធ្លាប់បានគោះទ្វារការិយាល័យអភិបាលក្រុងជាច្រើនដង។ លោកក៏បានស្នើសុំការសាងសង់ស្ពានថ្មី និងជូនដំណឹងដល់ការិយាល័យគ្រប់គ្រងហានិភ័យក្រុង ដើម្បីចង់ដឹងពីសភាពការណ៍យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះប្រជាពលរដ្ឋនៅមិនទាន់មានភ្នាក់ងារណាប្រាប់ឲ្យដឹងនៅឡើយទេ អំពីគម្រោងសាងសង់ស្ពានសម្រាប់កុមារ។
លោក Fadul បាននិយាយថា “នៅពេលដែលទឹកមានកម្រិតទាប ប្រជាជនអាចប្រើក្បូនដើម្បីឆ្លងកាត់តំបន់នេះ។ ដែលត្រូវបានចាត់ទុកថាមានគ្រោះថ្នាក់ខ្លាំងផងដែរ។ ប៉ុន្តែពេលទឹកឡើង ប្រជាជនមិនអាចប្រថុយអាយុជីវិតបានទេ ហើយក្មេងៗក៏គ្មានជម្រើសក្រៅពីឆ្លងស្ពានទឹកទៅរៀនដែរ”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖នារីកូឡុំប៊ីម្នាក់ថា នាងរួមភេទជាមួយខ្មោចអស់ពេល២០ឆ្នាំ ទើបដឹងការពិត

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ