ព័ត៌មានអន្ដរជាតិ
អាមេរិក ដាច់ចិត្តសារភាពថា ខ្លួនពិតជាបង្ហោះដ្រូន លើតំបន់ ហ្គាហ្សា មែន
សហរដ្ឋអាមេរិកបានបញ្ជាក់ជាលើកដំបូងថា ខ្លួនពិតជាបង្ហោះដ្រូនស៊ើបការណ៍ នៅលើតំបន់ហ្គាហ្សាមែន ប៉ុន្តែដ្រូននោះគ្មានបំពាក់អាវុធឡើយ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Pat Ryder និយាយថា ដ្រូនកំពុងធ្វើប្រតិបត្តិការ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះចំណាប់ខ្មាំង។

លោកបាននិយាយក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា ការបង្ហោះដ្រូនទាំងនេះ បានចាប់ផ្តើមបន្ទាប់ពីក្រុមហាម៉ាស បើកការវាយប្រហារលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ខែតុលា។
ការសារភាពនេះកើតឡើង បន្ទាប់ពីអ្នកយកព័ត៌មាន ប្រទះឃើញដ្រូន MQ-9 Reaper នៅលើគេហទំព័រតាមដានការហោះហើរ Flightradar24។
ពីមុន អាមេរិក បានដាក់ពង្រាយដ្រូន Reaper ដើម្បីធ្វើការវាយប្រហារតាមអាកាស ក្នុងប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែតាមពិតទៅ ដ្រូនប្រភេទនេះត្រូវបានគេប្រើជាចម្បងដើម្បីឈ្លបយកការណ៍ទេ ដោយសារតែសមត្ថភាពរបស់វាក្នុងការហោះក្រវែលលើតំបន់មួយ បានរយៈពេលជាង២០ម៉ោង។

ដោយឡែក មន្ត្រីយោធាអាមេរិកដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់កាសែត New York Times ថា ដ្រូននេះ មិនបានជួយសម្រួលដល់សកម្មភាពយោធាអ៊ីស្រាអែលនៅក្នុងនិងជុំវិញតំបន់ហ្គាហ្សាឡើយ ពោលវាគ្រាន់តែបញ្ជូនព័ត៌មានទាក់ទងនឹងការសង្គ្រោះចំណាប់ខ្មាំង ទៅឲ្យអ៊ីស្រាអែលប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក Netanyahu ប្រកាសថា គ្មានអ្វីអាចបញ្ឈប់កងទ័ពអ៊ីស្រាអែល បានឡើយ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៦ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ