ព័ត៌មានអន្ដរជាតិ
លោក បៃដិន៖ ប៉ុន្មានឆ្នាំខាងមុខ នឹងកំណត់ជោគវាសនាពិភពលោក
លោកប្រធានាធិបតីអាមេរិក ចូ បៃដិន អះអាងថា ពិភពលោកកំពុងស្ថិតនៅលើផ្លូវបំបែក ហើយប៉ុន្មានឆ្នាំខាងមុខ នឹងកំណត់ជោគវាសនារបស់ខ្លួនសម្រាប់មនុស្សជំនាន់ក្រោយ។

ការព្យាកររបស់លោក កើតឡើងចំពេលទីក្រុងវ៉ាស៊ីនតោនកំពុងប្រឈមមុខជាមួយរុស្ស៊ី ជុំវិញបញ្ហាអ៊ុយក្រែន និងទំនាក់ទំនងកាន់តែតានតឹងរបស់សហរដ្ឋអាមេរិក ជាមួយប្រទេសចិន។
ថ្លែងមុនកិច្ចប្រជុំជាមួយប្រធានាធិបតីឈីលី ហ្គាប្រ៊ីអេល បូរិច កាលពីថ្ងៃសុក្រទី៣ខែវិច្ឆិកា លោក បៃដិន និយាយថា មានពេលមួយ ប្រហែលជារៀងរាល់ប្រាំមួយទៅប្រាំបីជំនាន់ ដែលពិភពលោកផ្លាស់ប្តូរ។ អ្វីដែលនឹងកើតឡើងក្នុងរយៈពេលត្រឹម២ទៅ៣ឆ្នាំខាងមុខ នឹងកំណត់ថាតើពិភពលោកនឹងមើលទៅប្រែក្លាយជាបែបណា។
យោងតាមសេតវិមាន, លោក បៃដិន និង បូរិច បានពិភាក្សាគ្នា អំពីបញ្ហានៃក្តីព្រួយបារម្ភជារួម ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ជាដើម។
កាលពីខែមុន លោក បៃដិន ក៏បាននិយាយផងដែរ អំពីតម្រូវការសម្រាប់សណ្តាប់ធ្នាប់ពិភពលោកថ្មី ដោយលើកឡើងថា ប្រព័ន្ធក្រោយសង្គ្រាមលោកលើកទី២ បានដំណើរការអស់រយៈពេលជាច្រើនទសវត្សមកហើយ ហើយវាបានចាប់ផ្តើមអស់ឥទ្ធិពល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច