ព័ត៌មានអន្ដរជាតិ
មិនត្រឹមជំរំជនភៀសខ្លួននិងមន្ទីរពេទ្យ ពេលនេះ អ៊ីស្រាអែល បាញ់កម្ទេចស៊ីទែនទឹក នៅហ្គាហ្សា ទៀត
បន្ទាប់ពីជំរំជនភៀសខ្លួននិងមន្ទីរពេទ្យ ពេលនេះ អ៊ីស្រាអែល បានបើកការវាយប្រហារជាច្រើន ដោយកំណត់គោលដៅស៊ីទែនទឹកសាធារណៈ ដែលផ្គត់ផ្គង់ដល់សង្កាត់ជាច្រើននៅភាគខាងកើតទីក្រុង Rafah នៃតំបន់ហ្គាហ្សា ទៀត។

ទូរទស្សន៍ Al Aqsa ដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាសបានបង្ហោះលើ Telegram ថា កងទ័ពអ៊ីស្រាអែល ថែមទាំងបានកំណត់គោលដៅច្រកចូលមន្ទីរពេទ្យកុមារ Al Nasr នៅភាគខាងលិចទីក្រុង ហ្គាហ្សា ទៀតផង។
ទូរទស្សន៍ដដែលនេះបន្ថែមថា វិហារឥស្លាមមួយនៅកណ្តាលសង្កាត់ Sabra ដែលមានប្រជាជនច្រើន នាភាគខាងលិចតំបន់ហ្គាហ្សា ក៏ត្រូវរងការទម្លាក់គ្រាប់បែកដែរ។

មិនទាន់អស់ឡើយ បើយោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន Al Jazeera, កងកម្លាំងអ៊ីស្រាអែលបានកំណត់គោលដៅលើបន្ទះស្រូបពន្លឺព្រះអាទិត្យ (ផ្ទាំងសូឡា) នៅក្នុងទីក្រុង ហ្គាហ្សា ដែលបម្រើជាប្រភពអគ្គិសនីតែមួយគត់ សម្រាប់ប្រជាជនដែលនៅសេសសល់។
កងទ័ពអ៊ីស្រាអែលបានពង្រីកការវាយប្រហារតាមផ្លូវអាកាស និងជើងគោកលើតំបន់ហ្គាហ្សាស្ទ្រីប ក្រោយការទម្លាក់គ្រាប់បែកនិងបាញ់មីស៊ីលឥតដកដៃ ចាប់តាំងពីការវាយលុកដ៏គួរឲ្យភ្ញាក់ផ្អើលដោយក្រុមហាម៉ាសប៉ាឡេស្ទីន កាលពីថ្ងៃទី៧ខែតុលា។
មនុស្សជិត១០៨០០នាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះ ក្នុងនោះមានជនជាតិប៉ាឡេស្ទីន៩២២៧នាក់ និងអ៊ីស្រាអែលជិត ១៥៤០នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TRT
ចុចអាន៖ អ៊ីស្រាអែលប្រកាសថា ប្រទេសណាមិនគាំទ្រខ្លួន ប្រទេសនោះគឺនៅខាងក្រុមហាម៉ាស

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ