ព័ត៌មានអន្ដរជាតិ
ម្ចាស់ក្សត្រីប៊ូតាន បង្ហាញព្រះភ័ក្រក្រោយសម្រាលបុត្រី ខណៈសម្រស់ទ្រង់ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល
ក្រោយបាត់ព្រះភ័ក្រមួយរយៈធំមក ម្ចាស់ក្សត្រីប៊ូតានបានបង្ហាញព្រះភ័ក្រទង់នៅចំពោះមុខប្រជានុរាស្រ្ត ខណៈដែលសម្រស់របស់ទ្រង់ នៅតែធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់សោះឡើយ។
ក្នុងនាមជាមហេសីរបស់ស្តេច Jigme Khesar Namgyel Wangchuck ម្ចាស់ក្សត្រី Jetsun Pema នៃព្រះរាជាណាចក្រប៊ូតានគឺជាឥស្សរជនដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែព្រះភ័ក្រដ៏ស្រស់ស្អាតរបស់ទ្រង់ដែលមនុស្សរាប់ពាន់នាក់លង់ស្នេហ៍ ព្រមទាំងរឿងរ៉ាវស្នេហារបស់ទ្រង់ដូចរឿងនិទានតាំងពីព្រះជន្ម ៧វស្សា។
ដោយឡែក កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៣ ទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់រាជវង្សប៊ូតានបានធ្វើឲ្យប្រជាជនមានអារម្មណ៍សប្បាយរីករាយ នៅពេលដែលបានប្រកាសជាផ្លូវការថាសែរាជវង្សរបស់ស្តេចប៊ូតាន ទើបតែបានស្វាគមន៍សមាជិកទី៥ ដែលជាព្រះនាងតូចមានសុខភាពល្អ និងសក្តិសមជាទីស្រឡាញ់របស់ប្រជារាស្រ្ត។
ជាងមួយខែហើយ បន្ទាប់ពីការប្រសូតរបស់ព្រះនាងនៅចុងខែតុលា ម្ចាស់ក្សត្រី Jetsun Pema បានចូលរួមព្រឹត្តិការណ៍ Dasha Festival ដោយមិនបានរំពឹងទុកជាមួយបុត្រាទីពីររបស់ទ្រង់។ ជាមួយគ្នានេះដែរ ស្តេច Jigme និង Dragon Prince ដែលជាបុត្រាច្បងបានបង្ហាញខ្លួនជាមួយគ្នានៅក្នុងកម្មវិធីសប្បុរសធម៌មួយដូចគ្នា។
ចូលរួមក្នុងព្រឹត្តិការណ៍នេះ ព្រះមហាក្សត្រី Pema បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាពលរដ្ឋភ្លាមៗ។ នៅក្នុងរូបថតដែលបង្ហោះដោយគ្រួសាររាជវង្សប៊ូតាន អ្នកគាំទ្រជាច្រើនជឿថា ទោះបីជាទ្រង់ទើបតែសម្រាលបានព្រះនាងក៏ពិតមែន ប៉ុន្តែព្រះមហាក្សត្រិយានីនៅតែរក្សារាងស្លីម និងមន្តស្នេហ៍ដ៏ភ្លឺថ្លាដូចកាលនៅក្មេង។
ស្ថិតក្នុងព្រះជន្ម៣៣ វស្សា បើទោះបីជាទ្រង់ជាមាតាដែលមានបុត្រដល់ទៅ៣អង្គក្ដី ក៏ទ្រង់ត្រូវបានគេចាត់ទុកថា មានភាពទន់ភ្លន់ និងគួរឲ្យស្រលាញ់ខ្លាំង ដែលសក្តិសមជាមហាក្សត្រីដ៏ស្រស់ស្អាតបំផុតនៅអាស៊ី។
ក្រៅពីរូបសម្រស់ដូចទេពអប្សរ ម្ចាស់ក្សត្រី Pema ក៏តែងតែទទួលបានការសរសើរជាច្រើន ចំពោះស្មារតីទទួលខុសត្រូវរបស់ទ្រង់ នៅពេលសម្រេចចិត្តត្រឡប់មកទទួលភារកិច្ចវិញ បើទោះបីជាទើបតែសម្រាលបានជាងមួយខែប៉ុណ្ណោះ ចាប់តាំងពីព្រះនាងប្រសូតមក។
ទោះបីជាយ៉ាងណា កាលទ្រង់មានផ្ទៃពោះ ម្ចាស់ក្សត្រីនៅតែបំពេញព្រះរាជកិច្ចយ៉ាងសកម្មនៅក្រៅប្រទេស ដូចជាការចូលរួមក្នុងពិធីមង្គលការរបស់ព្រះនាងហ្ស៊កដានី ឬការឡើងគ្រងរាជ្យរបស់ស្តេច Charles III នៅទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស)។ រាល់ពេលដែលទ្រង់បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍សំខាន់ៗ ម្ចាស់ក្សត្រីនៃប្រទេសប៊ូតង់តែងតែចាប់អារម្មណ៍ជាមួយនឹងស្ទីលឆើតឆាយ និងទាក់ទាញរបស់នាងនៅពេលស្លៀកសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិប៊ូតាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿងនិទានស្នេហ៍ផ្អែមល្ហែម និងប្រវត្តិសំខាន់ៗ ពីព្រះមហាក្សត្រី នៃប្រទេស ប៊ូតង់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២១ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ