ព័ត៌មានអន្ដរជាតិ
ម៉ារ៉ុក រកឃើញរូបចម្លាក់គ្មានក្បាលកប់ក្នុងប្រាសាទបុរាណ អាយុកាលតាំងពីសតវត្សទី ២
ប្រទេសម៉ារ៉ុកបានប្រទះឃើញរូបចម្លាក់គ្មានក្បាល ដែលកប់នៅក្នុងប្រាសាទបុរាណ ខណៈអ្នកជំនាញប៉ានស្មានថាមានអាយុកាលតាំងពីសតវត្សរ៍ទី ២ រួមទាំងផែ ផ្ទះងូតទឹក និងទីបញ្ចុះសព។
ទីភ្នាក់ងារព័ត៌មានស៊ីនហួរបានរាយការណ៍នៅថ្ងៃសុក្រ ទី៣ ខែវិច្ឆិកានេះថា ក្រុមបុរាណវិទ្យានៃប្រទេសម៉ារ៉ុក បានប្រកាសពីការរកឃើញអដ្ឋិធាតុនៃទីក្រុងបុរាណរ៉ូម៉ាំងមួយ ស្ថិតក្នុងសតវត្សទី២នៃគ.ស ក្នុងក្រុងរ៉ាបាត នៃរដ្ឋធានីម៉ារ៉ុក។

របាយការណ៍ដដែលថែមទាំងបានបញ្ជាក់ទៀតថា ទីតាំងបុរាណវិទ្យាដែលទើបរកឃើញថ្មីនេះមានទីតាំងនៅជិតកន្លែងបុរាណវត្ថុដ៏ល្បីឈ្មោះ Chellah ជាទីបញ្ចុះសពម៉ូស្លីមមជ្ឈិមសម័យ និងជាកន្លែងទាក់ទាញភ្ញៀវទេសចរក្នុងក្រុង Rabat។
លោក Abdelaziz El Kayari អ្នកបុរាណវិទ្យាម៉ារ៉ុក បង្ហាញថា ទីតាំងបុរាណវត្ថុថ្មីមានតំបន់កំពង់ផែ, កន្លែងងូតទឹកសាធារណៈដ៏ធំ និងកន្លែងបញ្ចុះសព វាផ្តល់ព័ត៌មានអំពីជីវិតរបស់មនុស្សនៅម៉ារ៉ុកបុរាណប្រហែល ១,៨០០ ឆ្នាំមុន។
លោកនិយាយបន្ថែមថា ផ្នែកមួយនៃអាងងូតទឹកគ្របដណ្តប់លើផ្ទៃដីប្រហែល ២,០០០ ម៉ែត្រការ៉េ ដែលធ្វើឲ្យវាក្លាយជាកន្លែងងូតទឹកសាធារណៈដ៏ធំបំផុតមួយនៅក្នុងប្រទេសម៉ារ៉ុកបុរាណ រួមទាំងការរកឃើញរូបចម្លាក់ថ្មម៉ាបគ្មានក្បាលពីសម័យរ៉ូម៉ាំង។
សេចក្តីថ្លែងការណ៍របស់ក្រសួងយុវជន វប្បធម៌ និងសារគមនាគមន៍របស់ប្រទេសម៉ារ៉ុក បង្ហាញថា គម្រោងស្រាវជ្រាវបុរាណវត្ថុដែលជាការជីកកកាយ និងស្ទាបស្ទង់ផ្នែកបុរាណវត្ថុត្រូវបានចាប់ផ្តើមនៅខែមេសា ដោយវិទ្យាស្ថានជាតិបុរាណវិទ្យា និងបេតិកភណ្ឌ។ ការស្ទង់មតិបាននាំឲ្យមានការរកឃើញដោយមានសារៈសំខាន់ដែលមិននឹកស្មានដល់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ម្ចាស់ក្សត្រីប៊ូតង់ បង្ហាញព្រះភ័ក្រក្រោយសម្រាលបុត្រី ខណៈសម្រស់ទ្រង់ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ