Connect with us

ព័ត៌មានអន្ដរជាតិ

បាក់ផ្ទាំងទឹកកកចូលទន្លេធ្វើឲ្យធ្លាយទំនប់ទឹក បង្កទៅជាគ្រោះមហន្តរាយធំធេងនៅ ឥណ្ឌា

បានផុស

នៅ

មនុស្សរាប់រយនាក់កំពុងបាត់ខ្លួននិងត្រូវបានគេគិតថាស្លាប់ បន្ទាប់ពីផ្ទាំងទឹកកកនៃភ្នំហិមាល័យបានបាក់ចូលក្នុងទន្លេហើយបង្កជាទឹកជំនន់ដ៏ធំមួយនៅភាគខាងជើងប្រទេសឥណ្ឌា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទឹកជំនន់បានជន់លិចទំនប់និងហូរកាត់ជ្រលងភ្នំក្នុងរដ្ឋ Uttarakhand។

ភូមិនានាត្រូវបានជម្លៀសចេញប៉ុន្តែក្រុមមន្រ្តីបានព្រមានថា មនុស្សជាង១២៥នាក់អាចស្លាប់នៅក្នុងហេតុការណ៍នេះ។

សាក្សីម្នាក់បាននិយាយថា ទឹកបាក់ទំនប់និងថ្មបានហូរបុកតាមដងទន្លេ Dhauli Ganga យ៉ាងលឿនដូច្នេះមិនមានពេលវេលាដើម្បីប្រកាសអាសន្នឡើយ។

ប៉ូលិសរដ្ឋ Uttarakhand បាននិយាយថា ការបាក់ផ្ទាំងទឹកកកនេះបានកើតឡើងនៅម៉ោងប្រហែល១១និង០០នាទី (ម៉ោងក្នុងស្រុក) ដោយបំផ្លាញទំនប់មួយដែលត្រូវបានគេស្គាល់ថាជា គម្រោងវារីអគ្គិសនី Rishiganga។

ប៉ូលិសនិយាយថា មានផលប៉ះពាល់យ៉ាងធំធេងនៅតាមដងទន្លេ Dhauli Ganga ដែលធ្វើឲ្យខូចខាតដល់គម្រោងថាមពលមួយផ្សេងទៀតដែលស្ថិតនៅផ្នែកខាងក្រោមនៃតំបន់ Tapovan ។

នាយករដ្ឋមន្រ្តីរដ្ឋ Uttarakhand លោក Trivendra Singh Rawat បាននិយាយថា រហូតមកដល់ពេលនេះ មនុស្ស១២៥នាក់ត្រូវបានបញ្ជាក់ថា បាត់ខ្លួនប៉ុន្តែចំនួនអាចកើនឡើង។

លោក Singh Rawat បានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទខ្លីមួយកាលពីថ្ងៃអាទិត្យថា “សាកសពមនុស្ស៧នាក់ត្រូវបានរកឃើញ ហើយប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត”។

ក្រុមអ្នកជំនាញនិយាយថា មូលហេតុមួយនៃគ្រោះមហន្តរាយនេះគឺថា ផ្ទាំងទឹកកកដ៏ធំបានបាក់ដោយសារតែការកើនឡើងនៃសីតុណ្ហភាព៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចំណីផ្លូវ
សន្តិសុខសង្គម៤៥ វិនាទី មុន

នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ចុះណែនាំ និង​ហាមដាច់ខាតការលក់ដូររំលោភចំណីផ្លូវ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ម៉ាឡេស៊ី​​ចេញ​មុខ​បរិហារ​ ត្រាំ ​លើ​ដំណោះស្រាយ​​តំបន់​ហ្គាហ្សា ​ថា​​​ជា​ការ​បោសសម្អាត​ពូជសាសន៍

សេដ្ឋកិច្ច១៧ នាទីutes មុន

ផលិតកម្មម្រេចកម្ពុជាធ្លាក់ចុះ ៥០% តែតម្លៃកើនឡើងទ្វេដង

ព័ត៌មានជាតិ១៩ នាទីutes មុន

ពិព័រណ៍រូបភាពស្តីពីសកម្មភាពដោះមីន និងសង្គ្រាមនៅកម្ពុជា ដាក់តាំងបង្ហាញនៅជប៉ុន

ដួង សុខគា
ជីវិតកម្សាន្ដ២៩ នាទីutes មុន

លោក ដួង សុខគា ឆ្ងល់នឹងមនុស្សឥឡូវ! មិនថាខ្មែរឬបរទេស ខ្លះមាត់ផុយណាស់ ចូលចិត្តដៀលថាអ្នកដទៃដូចគុំគ្នាពីណា

Sokha Hotels

ព័ត៌មានពេញនិយម