ព័ត៌មានអន្ដរជាតិ
WFP ព្រមានថា ស្បៀងអាហារនៅហ្គាហ្សា អាចទប់ទល់បានតែ៥ថ្ងៃទៀតប៉ុណ្ណោះ
កាលពីថ្ងៃអាទិត្យទី៥ខែវិច្ឆិកា នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ លោកស្រី Cindy McCain បានព្រមានថា ការផ្គត់ផ្គង់ស្បៀងអាហារក្នុងតំបន់ហ្គាហ្សា នៅសល់ពេលត្រឹម៥ថ្ងៃទៀតប៉ុណ្ណោះ។

WFP និយាយថា “ការទទួលបាននំបុ័ង បានក្លាយជារឿងកាន់តែលំបាកឡើងៗ។ រោងម៉ាស៊ីនកិនស្រូវតែមួយគត់នៅហ្គាហ្សា គឺនៅតែមិនអាចកិនស្រូវសាលីបាន ដោយសារខ្វះអគ្គិសនី និងប្រេងឥន្ធនៈ។ ហាងនំប៉័ងចំនួន១១កន្លែង ត្រូវវាយប្រហារ និងបំផ្លាញតាំងពីថ្ងៃទី៧ខែតុលាមក”។
ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះបន្តថា “មនុស្សបានតម្រង់ជួរជាច្រើនម៉ោងនៅតាមហាងនំប៉័ង ទាំងដែលពួកគេប្រឈមនឹងការវាយប្រហារពីអាកាស។ ការចែកចាយជំនួយស្បៀងអាហារដល់ជនភៀសខ្លួន នៅភាគខាងជើងតំបន់ហ្គាហ្សា ត្រូវបានផ្អាកស្ទើរតែទាំងស្រុងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីអ៊ីស្រាអែល ពង្រីកប្រតិបត្តិការជើងគោក។

ស្របពេលជាមួយគ្នានោះដែរ ប្រធាន WFP បានធ្វើការអង្វរករជាបន្ទាន់សម្រាប់សុវត្ថិភាព និងពង្រីកលទ្ធភាពមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា នៅពេលដែលអាហារអស់។
តាមការអះអាងពីលោកស្រី Cindy McCain, “ឪពុកម្តាយនៅហ្គាហ្សា មិនដឹងថាតើពួកគេអាចចិញ្ចឹមកូនរបស់ពួកគេនៅថ្ងៃនេះដោយរបៀបណា ហើយថាតើពួកគេនឹងអាចនៅរស់ដើម្បីមើលថ្ងៃស្អែកដែរឬទេ”។
សូមបញ្ជាក់ជាថ្មី ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានរាយការណ៍ថា នៅហ្គាហ្សាមនុស្សជិត៩៨០០នាក់ រួមទាំងស្ត្រី និងកុមារផងដែរ ត្រូវបាត់បង់ជីវិតចាប់តាំងពីថ្ងៃទី៧ខែតុលាមក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Ary News
ចុចអាន៖ លោក Netanyahu ដាក់លក្ខខណ្ឌតែមួយគត់ ទើបយល់ព្រមឈប់បាញ់ជាមួយក្រុមហាម៉ាស

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ