ព័ត៌មានអន្ដរជាតិ
ទើបវាយចូលបានប៉ុន្មានថ្ងៃ ពេលនេះ កងទ័ពអ៊ីស្រាអែល ដកថយចេញពី ហ្គាហ្សាភាគខាងជើង វិញ
កាលពីថ្ងៃអាទិត្យទី៥ខែវិច្ឆិកា កងទ័ពអ៊ីស្រាអែល បានដកថយចេញពីតំបន់ដែលខ្លួនវាយចូលនៅហ្គាហ្សាស្ទ្រីបវិញ ចំពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាមួយយុទ្ធជនប៉ាឡេស្ទីន ដែលបានបណ្តាលឲ្យទាហានអ៊ីស្រាអែលរាប់សិបនាក់ស្លាប់និងរងរបួស។

កងកម្លាំងអ៊ីស្រាអែលបានដកថយ ក្រោយឈរជើងក្នុងតំបន់ Al-Maqqousi និងនៅតំបន់ភាគខាងជើងនៃជំរំជនភៀសខ្លួន al-Shati ភាគពាយព្យនៃទីក្រុង ហ្គាហ្សា។
យោងតាមសារព័ត៌មាន Anadolu, ទីតាំងដែលកងកម្លាំងអ៊ីស្រាអែលដកថយ គឺជាតំបន់កសិកម្មឆ្ងាយពីតំបន់លំនៅដ្ឋាន និងមានប្រជាជនរស់នៅច្រើន។
ការដកថយនេះកើតឡើង បន្ទាប់ពីអ៊ីស្រាអែល វាយលុកចូលតំបន់ហ្គាហ្សាស្ទ្រីប ពីទិសដៅជាច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

Anadolu រាយការណ៍ថា យន្តហោះចម្បាំង កាំភ្លើងធំ និងនាវាចម្បាំងរបស់អ៊ីស្រាអែល បានបង្កើនការវាយប្រហារទៅលើទីក្រុង ហ្គាហ្សា និងតំបន់ហ្គាហ្សាភាគខាងជើង។
ម្យ៉ាងវិញទៀត សម្ព័ន្ធក្រុមហាម៉ាស គឺកងពលតូច Al-Qassam និយាយថា ខ្លួនបានវាយប្រហារទៅលើទាហានអ៊ីស្រាអែល រថពាសដែក និងរថក្រោះ ជាមួយនឹងគ្រាប់បែកដៃ រ៉ុកកែត ជាពិសេសនៅតំបន់ភាគខាងជើងនៃទីក្រុងហ្គាហ្សា។

អ្នកនាំពាក្យកងពលតូច Al-Qassam លោក Abu Obeida បាននិយាយនៅក្នុងសារមួយថា យុទ្ធជនហាម៉ាស កំពុងប្រយុទ្ធជាមួយកងកម្លាំងអ៊ីស្រាអែលនៅតំបន់ Beit Hanoun ភាគខាងជើង ជ្រោយហ្គាហ្សា, នៅភាគពាយព្យនិងភាគអាគ្នេយ៍ទីក្រុងហ្គាហ្សា។
ទន្ទឹមនោះ កងទ័ពអ៊ីស្រាអែលបញ្ជាក់ថា ខ្លួនបានបាត់បង់ទាហាន៣៤៥នាក់ ចាប់តាំងពីការផ្ទុះសង្គ្រាមនៅតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃទី៧ខែតុលាមក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Anadolu
ចុចអាន៖ WFP ព្រមានថា ស្បៀងអាហារនៅហ្គាហ្សា អាចទប់ទល់បានតែ៥ថ្ងៃទៀតប៉ុណ្ណោះ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ