ព័ត៌មានអន្ដរជាតិ
ប៉ូលិសក្រុងហូជីមិញ បំបែកសម្បុករត់ពន្ធ iPhone ពីកម្ពុជា យកទៅលក់នៅ វៀតណាម
ប៉ូលិសនៅទីក្រុងហូជីមិញ បានឃាត់ខ្លួនសមាជិកពីរនាក់នៃក្រុមមួយដែលរត់ពន្ធឧបករណ៍អេឡិចត្រូនិចរាប់ម៉ឺនគ្រឿង រួមទាំងស្មាតហ្វូន កុំព្យូទ័រយួរដៃ និងថេបប្លេត តម្លៃជាង១២លានដុល្លារពីប្រទេសកម្ពុជា។

ភ្នាក់ងារប៉ូលិសស៊ើបអង្កេត បានរាយការណ៍កាលពីថ្ងៃអាទិត្យទី៥ខែវិច្ឆិកាថា ប៉ូលិសក្រុង បានអនុវត្តនីតិវិធីដើម្បីកាត់ទោសបុរសក្នុងតំបន់ពីរនាក់ឈ្មោះ Ngo Tan Dat អាយុ ៤២ ឆ្នាំ និង Nguyen Van Giang អាយុ ៣៧ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទរត់ពន្ធ។
ទោះបីជាយ៉ាងណាក៏ដោយ ពួកគេត្រូវបានចាប់ខ្លួនតាំងតែពីថ្ងៃព្រហស្បតិ៍ទី២ខែវិច្ឆិកាឯណោះ ពោលគឺមួយសប្តាហ៍បន្ទាប់ពីប៉ូលិសក្នុងតំបន់ ចាប់បាន Giang ដែលរៀបចំដឹកជញ្ជូនប្រអប់ស្នោមានលាក់ទុកទូរស័ព្ទដៃដោយគ្មានឯកសារ ទៅកាន់ឃ្លាំងមួយក្នុងសង្កាត់៨នៃទីក្រុង។

ប៉ូលិសបានរឹបអូសយកទូរស័ព្ទខុសច្បាប់ និងនាំ Giang ទៅកាន់ឃ្លាំង ហើយនៅទីនោះអាជ្ញាធរ បានរកឃើញទូរស័ព្ទ iPhone ចំនួន៣៩៤៨គ្រឿង ថេបប្លេត៣គ្រឿង ឧបករណ៍ GPS ២០គ្រឿង និងកុំព្យូទ័រយួរដៃ១គ្រឿង ដែលសុទ្ធតែគ្មានឯកសារ។
បន្ទាប់ពីការផ្តល់សក្ខីកម្មរបស់ Giang ប៉ូលិសក្នុងតំបន់ក៏ឈានទៅដល់ការឃាត់ខ្លួន Dat ដែលដឹកនាំក្រុមទិញនិងដឹកជញ្ជូនឧបករណ៍អេឡិចត្រូនិចខុសច្បាប់ពីប្រទេសកម្ពុជា ទៅកាន់ទីក្រុងហូជីមិញ ដើម្បីលក់ចាប់ពីខែធ្នូឆ្នាំ២០២១មកម្ល៉េះ។
លោក Dat បានសារភាពថា បក្សពួករបស់គាត់ មានម្នាក់រស់នៅក្នុងប្រទេសកម្ពុជា ខណៈពេលនេះ ប៉ូលិសវៀតណាម កំពុងតាមដាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ អ្នកប្រើប្រាស់ iPhone 15 រៀបរាប់ពីបញ្ហាឆេះអេក្រង់ ឡើងកម្ដៅ និងឆាប់អស់ថ្ម

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច