Connect with us

ព័ត៌មានអន្ដរជាតិ

ដំរីព្រៃចុះប្រេងនៅខេត្តត្រាត កំពុងបង្កការភ័យ​ខ្លាចដល់ប្រជាពលរដ្ឋ

បានផុស

នៅ

សត្វដំរីព្រៃប្រមាណ ១០ ក្បាល ដែលមានខ្លះកំពុងចុះប្រេង បានកំពុងអុកឡុកទៅលើផលដំណាំ និងប្រជាពលរដ្ឋ​នៅតាមភូមិ ដែលធ្វើឲ្យមានការភ័យខ្លាចរហូតមិនហ៊ានចេញពីផ្ទះទៅធ្វើការងារទោះពេលថ្ងៃឬយប់ក៏ដោយ។
យោងតាមការផ្សាយរបស់គេហទំព័រ Thai PBS បានបញ្ជាក់ថា មានរយៈពេល ២ ថ្ងៃហើយដោយចាប់ពីថ្ងៃទី ៥ និងទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ មានសត្វដំរីព្រៃចំនួន  ១០ ក្បាល និងកូនតូចដែលទើបនឹងកើតប្រមាណមួយសប្តាហ៍ចំនួន ១ ក្បាលផងដែរ បានធ្វើដំណើរចេញពីព្រៃចូលមកអុកឡុកផលដំណាំនៅក្នុងចម្ការស្ថិតក្នុងស្រុកបររ៉ៃ ខេត្តត្រាត ប្រទេសថៃ ដែលស្ថិតនៅជាប់នឹងព្រំដែនខេត្តកោះកុង បានបង្កឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់នោះមានការ​ភ័យខ្លាចយ៉ាង​ខ្លាំងរហូតដល់ពួកគាត់ មិនហ៊ានចេញទៅប្រកបរបររកស៊ីឬធ្វើការងារអ្វីនោះឡើយ​ដោយសារតែសត្វដំរីទាំងនេះ​បានអុកឡុក​ទាំងថ្ងៃទាំងយប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


គេហទំព័របានបន្តថា នៅក្នុងចំណោមសត្វដំរីព្រៃទាំង ១០ ក្បាលនេះ គឺមានពីរក្បាល ដែល​កំពុងចុះ​ប្រេងបានមក​បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋផលដំណាំកសិកម្ម និងបង្គោលភ្លើងនានា ដែលដាក់​បំភ្លឺផ្លូវនៅ​តាមភូមិ​ធ្វើឲ្យបាក់អស់ជាច្រើនបង្គោល។
 ប្រជាពលរដ្ឋមួយចំនួនបាននិយាយថា បើទោះបីជាបច្ចុប្បន្នជ័រកៅស៊ូឆៅមានតម្លៃខ្ពស់ក៏ដោយក៏ពួកគាត់​មិនហ៊ាន​ចេញទៅចម្ការកៅស៊ូឡើយ ព្រោះដោយសារតែខ្លាចសត្វដំរីចុះប្រេងទាំងនេះព្រោះវាមានភាព​កាចសាហាវ​ដោយពួកវា​បានបំផ្លាញរបស់របរ និងទ្រព្យសម្បត្តិរបស់ពួកគាត់ជាច្រើន។ ដោយឡែកខាង​អាជ្ញាធរពាក់ព័ន្ធ និងកម្លាំងឧទ្យានជាតិ ណាំតុកខ្លងកែវ ក៏បានចេញអន្តរាគមន៍ដោយរកវិធីសាស្រ្តធ្វើយ៉ាងណាកៀង​សត្វដំរីទាំងនេះឱ្យត្រឡប់ចូលទៅក្នុងព្រៃ​ជ្រៅវិញចៀសវាងបង្កបញ្ហាដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ៕

អត្ថបទ: សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម