ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ថា ការវាយប្រហារលើមន្ទីរពេទ្យនៅតំបន់ហ្គាហ្សា គឺជារឿងត្រឹមត្រូវ
អ្នកនាំពាក្យរបស់យោធាអ៊ីស្រាអែលបាននិយាយថា ការវាយប្រហាររបស់ខ្លួនទៅលើមន្ទីរពេទ្យ និងកន្លែងក្បែរៗនោះនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប គឺជារឿងត្រឹមត្រូវ ដោយសារតែក្រុមហាម៉ាសមានទីតាំង និងជ្រកនៅក្រោមអគារទាំងនោះ ខណៈក្រុមឥស្លាមប៉ាឡេស្ទីនមួយនេះបានចេញមកបដិសេធការអះអាងរបស់អ៊ីស្រាអែល ហើយថែមទាំងចោទអ៊ីស្រាអែលវិញថា បានផ្សព្វផ្សាយព័ត៌មានមិនពិត និងភូតកុហកទៅកាន់ពិភពលោក ។

សង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា អគារដែលមានចម្ងាយប្រហែល ៥០ ម៉ែត្រពីមន្ទីរពេទ្យ Tal Al-Hawa ក្នុងទីក្រុងហ្គាហ្សាបានរងការវាយប្រហារយ៉ាងដំណុំ ខណៈមនុស្សរាប់សិបនាក់បានរងរបួស រួមទាំងអ្នកជំងឺម្នាក់ផងដែរដែលកំពុងដេកនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) ។
ទន្ទឹមនោះ ការវាយប្រហារនេះបានកើតឡើងតែ ២ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមនុស្ស ១៥ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំជ្រួចមីស៊ីលទៅលើរថយន្តសង្គ្រោះបន្ទាន់ ២ គ្រឿងនៅជិតមន្ទីរពេទ្យ Al-Shifa ដែលជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រដ៏ធំបំផុតមួយនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ។

ស្របពេលជាមួយគ្នានេះ ប្រភពដែលស្និទ្ធិនឹងអឌ្ឍចន្ទក្រហមអេហ្ស៊ីបបានប្រាប់ទូរទស្សន៍ជប៉ុន NHK ថា ការជម្លៀសអ្នករបួស និងជនបរទេសចេញពីតំបន់ហ្គាហ្សាស្ទ្រីបចូលទៅក្នុងប្រទេសអេហ្ស៊ីបតាមច្រក Rafah ត្រូវបានផ្អាក ចាប់តាំងពីថ្ងៃសៅរ៍មកម្ល៉េះ ។
ប្រភពនោះបានប្រាប់ NHK ទៀតថា ការផ្អាកនេះកើតឡើង នៅពេលដែលក្រុមហាម៉ាសមិនអនុញ្ញាតឲ្យជម្លៀសជនបរទេសចេញនោះទេ លុះត្រាតែមានការធានាសុវត្ថិភាពសម្រាប់អ្នករងរបួស ហើយការជម្លៀសនោះគួរតែចាប់ផ្តើមនៅថ្ងៃពុធជំនួសវិញ ។
មន្ត្រីសុខាភិបាលនៅហ្គាហ្សាបាននិយាយថា មនុស្ស ៩,៧៧០ នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ខណៈនៅខាងអ៊ីស្រាអែលវិញ យ៉ាងហោចណាស់មនុស្ស ១,៤០០ នាក់បានបាត់បង់ជីវិត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ