ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីហៃទីរងការប៉ុនប៉ងធ្វើឃាត រដ្ឋប្រហារត្រូវបរាជ័យ
អាជ្ញាធរហៃទីបាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេបានរារាំងការប៉ុនប៉ងធ្វើឃាតលោកប្រធានាធិបតី Jovenel Moise និងផ្តួលរំលំរដ្ឋាភិបាលខណៈជម្លោះបានផ្ទុះឡើងអំពីពេលវេលាដែលលោកនឹងបញ្ចប់អាណត្តិ។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក Rockefeller Vincent បាននិយាយថា ផែនការនេះគឺជា “ការប៉ុនប៉ងធ្វើរដ្ឋប្រហារ” ខណៈអាជ្ញាធរនិយាយថា មនុស្សចំនួន២៣នាក់ត្រូវបានចាប់ខ្លួនរួមទាំងចៅក្រមកំពូលម្នាក់និងមន្ត្រីម្នាក់មកពីប៉ូលិសជាតិផងដែរ។
លោក Moise និយាយថា “ខ្ញុំសូមអរគុណដល់ប្រធានសន្តិសុខរបស់ខ្ញុំនៅឯវិមាន។ គោលដៅរបស់មនុស្សទាំងនេះគឺធ្វើការប៉ុនប៉ងយកជីវិតរបស់ខ្ញុំ”។

ស្របពេលជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រី Joseph Jouthe បាននិយាយថា អ្នករៀបចំផែនការបានទាក់ទងមន្រ្តីប៉ូលិសនៅឯវិមានប្រធានាធិបតីដែលគ្រោងនឹងចាប់ខ្លួនលោក Moise ហើយបន្ទាប់មក ជួយតែងតាំងប្រធានាធិបតី “អន្តរកាល” មួយ។
លោក Moise បានគ្រប់គ្រងប្រទេសដោយគ្មានអ្នកត្រួតពិនិត្យអំណាចអស់រយៈពេលមួយឆ្នាំមកហើយ ហើយនិយាយថា គាត់នៅតែជាប្រធានាធិបតីរហូតដល់ថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២២តាមរដ្ឋធម្មនុញ្ញប៉ុន្តែត្រូវបានបដិសេធដោយគណបក្សប្រឆាំង។

លោក Leon Charles នាយកប៉ូលិសជាតិហៃទីបាននិយាយថា ក្រុមមន្រ្តីបានរឹបអូសឯកសារ ប្រាក់និងអាវុធជាច្រើនរួមទាំងកាំភ្លើងវែង កាំភ្លើង Uzi កាំភ្លើងខ្លីនិងកាំបិតផងដែរ។
លោក Jouthe បន្ថែមថា ក្នុងចំណោមឯកសារទាំងអស់នោះ មានមួយជាសុន្ទរកថារបស់ចៅក្រមដែលគ្រោងនឹងក្លាយជាមេដឹកនាំបណ្តោះអាសន្ននៅក្នុងរដ្ឋាភិបាលអន្តរកាលមួយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ មនុស្សរាប់ម៉ឺននាក់ធ្វើបាតុកម្មទូទាំងប្រទេស មីយ៉ាន់ម៉ា ខណៈការតវ៉ាកាន់តែធំឡើងៗ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ