Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី៖ មេដឹកនាំលោកខាងលិច ដឹងច្បាស់ហើយថា អ៊ុយក្រែន កំពុងលួចលុយពួកគេ 

បានផុស

នៅ

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា ប្រទេសលោកខាងលិច បានដឹងយ៉ាងច្បាស់ថា មន្ត្រីអ៊ុយក្រែន កំពុងយកមូលនិធិដែលពួកគេទទួលបានពីអ្នកគាំទ្រ ដាក់ចូលទៅក្នុងហោប៉ៅ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងបទសម្ភាសជាមួយអ្នកកាសែតរុស្ស៊ី Pavel Zarubin ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យទី៥ខែវិច្ឆិកា លោក Peskov អះអាងថា មេដឹកនាំលោកខាងលិចយល់ថា ប្រាក់មួយឡែកដែលពួកគេផ្តល់ទៅឲ្យអ៊ុយក្រែន គឺត្រូវបានគេលួច ហើយរឿងនេះក៏មានអ្នកនយោបាយអាមេរិកមួយចំនួន ដឹងដែរ។

យោងតាមលោក Peskov, ពេលនេះ សមាជិកសភាអាមេរិក ត្រូវរកវិធីពន្យល់អ្នកបោះឆ្នោតថាតើហេតុអ្វី បានជាមិនមានយន្តការត្រឹមត្រូវដើម្បីត្រួតពិនិត្យការផ្តល់មូលនិធិ និងថាតើហេតុអ្វី បានជាពួកគេបិទភ្នែកចំពោះបញ្ហានេះ ហើយពិភាក្សាអំពីកញ្ចប់ជំនួយបន្ថែមទៀតទៅវិញ។

ការអត្ថាធិប្បាយរបស់លោក Peskov កើតឡើងបន្ទាប់ពីទស្សនាវដ្តី Politico រាយការណ៍កាលពីដើមខែតុលាថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden មានក្តីព្រួយបារម្ភខ្លាំងអំពីអំពើពុករលួយនៅក្នុងប្រទេសអ៊ុយក្រែន ទាំងដែលមិនទទួលស្គាល់ជាសាធារណៈ។

ឯកសារដ៏រសើបមួយដែលដកស្រង់ដោយទស្សនាវដ្តីនេះ បានសង្កត់ធ្ងន់ថា អំពើពុករលួយដែលកំពុងរីករាលដាលនៅក្នុងប្រទេសអ៊ុយក្រែន អាចបង្ខំឲ្យសម្ព័ន្ធមិត្តលោកខាងលិចបោះបង់ចោលទីក្រុងកៀវ ខណៈពួកគេកំពុងប្រយុទ្ធជាមួយរុស្ស៊ី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ី ប្រកាសថា អ៊ុយក្រែន ចាញ់ហើយ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម៩ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ១១ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម