Connect with us

ព័ត៌មានអន្ដរជាតិ

នាវាមុជទឹកនុយក្លេអ៊ែរអាមេរិក ទៅដល់តំបន់មជ្ឈិមបូព៌ាហើយ

បានផុស

នៅ

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) ដែលទទួលបន្ទុកបញ្ហាតំបន់មជ្ឈិមបូព៌ា និយាយថា នាវាមុជទឹកនុយក្លេអ៊ែរថ្នាក់ Ohio បានទៅដល់តំបន់នោះហើយ។

ដោយសំអាងលើប្រភពពី CENTCOM, CNN រាយការណ៍នៅថ្ងៃចន្ទទី៦ខែវិច្ឆិកាថា នាវាមុជទឹកនេះ បានឆ្លងកាត់ក្រោមស្ពាន Al Salam ក្នុងព្រែកជីក ស៊ុយអែស ភាគឦសានទីក្រុង គែរ។

នាវាមុជទឹកនុយក្លេអ៊ែរថ្នាក់ Ohio របស់សហរដ្ឋអាមេរិក (រូបថត៖ Military)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

CNN បន្តថា សេចក្តីប្រកាសនេះគឺមិនធម្មតាទេ ព្រោះយោធាអាមេរិកកម្រនឹងប្រកាសពីចលនា ឬប្រតិបត្តិការនាវាមុជទឹកមីស៊ីលផ្លោងបែបនេះណាស់ ហើយថា ការបញ្ជូននាវាមុជទឹកទៅកាន់មជ្ឈិមបូព៌ាគឺដើម្បីទប់ស្កាត់ការកើនឡើងនៃសង្រ្គាម និងផ្ញើសារច្បាស់ៗដើម្បីកម្លាចដល់បច្ចាមិត្ត។

ស្របពេលជាមួយគ្នានោះ ក្រុមអ្នកវិភាគជឿថា ការប្រកាសជាសាធារណៈមិនធម្មតាអំពីទីតាំងរបស់នាវាមុជទឹកនុយក្លេអ៊ែរនេះ អាចជាសាររបស់សហរដ្ឋអាមេរិក ព្រមានទៅដល់ប្រទេសអ៊ីរ៉ង់ និងបក្សពួករបស់ខ្លួន។

សូមបញ្ជាក់ លើកចុងក្រោយដែលសហរដ្ឋអាមេរិកបង្ហាញនាវាមុជទឹកមីស៊ីលផ្លោងនៅមជ្ឈិមបូព៌ា គឺកាលពីមួយឆ្នាំមុន ដោយពេលនោះឧត្តមសេនីយ៍ Michael Kurilla មេបញ្ជាការនៃបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរចេញពីរដ្ឋ West Virginia៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera, Korea Post

ចុចអាន៖ មេទ័ពអ៊ីរ៉ង់ ចេញមុខព្រមានវាយប្រហារខ្លាំងក្លា លើសហរដ្ឋអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៥ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៥ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៦ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៧ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៩ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៩ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៩ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម