ព័ត៌មានអន្ដរជាតិ
បង្ហាញមុខជនសង្ស័យម្នាក់ ដែលបាញ់សម្លាប់ DJ ខណៈពេលផ្សាយផ្ទាល់នៅ ហ្វីលីពីន
លោក Juan Jumalon ដែលគេស្គាល់ថាជា DJ Johnny Walker ត្រូវបានបាញ់សម្លាប់ ខណៈពេលផ្សាយផ្ទាល់នៅ ហ្វីលីពីន ។

ហេតុការណ៍នេះដែរ បានកើតឡើងកាលពីថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា នៅស្ទូឌីយ៉ូក្នុងផ្ទះរបស់គាត់តែម្ដង ចំពេលលោកកំពុងផ្សាយផ្ទាល់លើ Facebook វេលាម៉ោង ៥ និង ៣០ នាទីព្រឹក (ម៉ោងហ្វីលីពីន) ។

គួរឲ្យដឹងថា ជនសង្ស័យមានគ្នា ២ នាក់ និងធ្វើសកម្មភាពដោយប្រើកាំភ្លើងខ្លីម្នាក់ ១ ដើម ។ ដំបូង ឃាតកសុំចូលផ្ទះដោយកុហកថា “មានរឿងសំខាន់ចង់ប្រកាសក្នុងការផ្សាយផ្ទាល់” បន្ទាប់មកពួកគេបានចូលទៅបាញ់សម្លាប់លោក Jumalon នៅក្នុងស្ទូឌីយ៉ូ ។ ភ្លាមៗនោះ ភរិយាជនរងគ្រោះបាននាំគាត់ទៅពេទ្យសង្គ្រោះបន្ទាន់ដែរ ប៉ុន្តែលោក Jumalon ដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ការផ្សាយរបស់លោក Jumalon ផងដែរ បានចាក់ផ្សាយនៅលើទំព័រ Facebook 94.7 Gold FM Calamba ដែលមានអ្នកតាមដានប្រហែល ៣ ០០០ នាក់ ។
សហភាពអ្នកកាសែតជាតិហ្វីលីពីនបាននិយាយថា ចាប់តាំងពីលោក Bongbong Marcos ឡើងកាន់តំណែងជាប្រធានាធិបតីមក អ្នកកាសែត ៤ នាក់ត្រូវគេបាញ់សម្លាប់ ។
ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់ខាងលើ អង្គការមិនរកប្រាក់ចំណេញ Freedom House ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននិយាយថា ប្រទេសហ្វីលីពីន គឺជាកន្លែងគ្រោះថ្នាក់បំផុតមួយនៅក្នុងពិភពលោកសម្រាប់អ្នកសារព័ត៌មាន ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ អ្នកកាសែត ៣១នាក់ ស្លាប់ពេលយកព័ត៌មាន សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៥ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ