ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងព្រមានថា សម្ព័ន្ធយោធាអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង អាចបង្កសង្គ្រាមលោកលើកទី ៣
កាសែត Rodong Sinmun របស់កូរ៉េខាងជើងបានព្រមានថា ការបង្កើតជាផ្លូវការនៃសម្ព័ន្ធភាពយោធាត្រីភាគី រវាងទីក្រុងវ៉ាស៊ីនតោន តូក្យូ និងសេអ៊ូល នឹងបណ្តាលឲ្យភាពតានតឹង នៅឧបទ្វីបកូរ៉េកាន់តែធ្ងន់ធ្ងរឡើង ហើយឈានដល់ការផ្ទុះសង្គ្រាមលោកលើកទី៣ទៀតផង។

កាសែតផ្លូវការរបស់គណៈកម្មាធិការមជ្ឈិម នៃគណបក្សពលករកូរ៉េឧបទ្វីបកូរ៉េ បានព្រមានថា ឧបទ្វីបកូរ៉េ គឺជាចំណុចក្តៅបំផុតមួយនៅលើភពផែនដីរួចទៅហើយ។ នៅភាគខាងជើង និងខាងត្បូងនៃព្រំដែន, មហាអំណាចនុយក្លេអ៊ែរ បានចូលរួមក្នុងការប្រឈមមុខដាក់គ្នាខាងយោធាដ៏កាចសាហាវ ដែលជាផ្កាភ្លើងអាចបង្កឲ្យផ្ទុះឡើងនៃសង្រ្គាមនុយក្លេអ៊ែរ។
កាសែតដដែលគូសបញ្ជាក់ថា ប្រសិនបើការពង្រឹងទំនាក់ទំនងយោធាបន្ថែមទៀតរវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ក្លាយជាសម្ព័ន្ធមិត្តផ្លូវការដែលប្រតិបត្តិការដោយពេញសមត្ថភាពមែននោះ ស្ថានភាពនៅលើឧបទ្វីបកូរ៉េ និងក្នុងតំបន់ នឹងកើនឡើងដល់កម្រិតអតិបរមា។
ការព្រមានចុងក្រោយបង្អស់នេះ កើតឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ចូលរួមធ្វើសមយុទ្ធជាបន្តបន្ទាប់និងបង្កភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។

មុននេះ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Im Chon-il ក៏បានថ្កោលទោសអង្គការណាតូ និងសម្ព័ន្ធភាពអាស៊ី រវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងថា ជា សាច់មហារីក ដែលធ្វើឲ្យសណ្តាប់ធ្នាប់អន្តរជាតិស្ថិតក្នុងគ្រោះថ្នាក់ ផងដែរ។
លោកបានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គោលនយោបាយការបរទេសរបស់អាមេរិកបានឆ្លុះបញ្ចាំងពី វិធីបង្កការប្រឈមមុខដាក់គ្នាក្នុងរចនាប័ទ្មសង្រ្គាមត្រជាក់។
ដោយឡែក រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង លោក Kang Sun Nam បាននិយាយកាលពីដើមឆ្នាំនេះថា លទ្ធភាពនៃសង្គ្រាមនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េគឺលែងជាសំណួរទៀតហើយ ដោយគ្រាន់តែគេមិនច្បាស់ថាតើនរណានឹងចាប់ផ្តើមវា ឬនៅពេលណាប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ