Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ប្ដេជ្ញាស្ដារសន្តិភាពឱ្យទឹកដី ប៉ាឡេស្ទីន

បានផុស

នៅ

ក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃចន្ទ ទី៦ ខែវិច្ឆិកានេះថា ប្រទេសចិននឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីស្តារសន្តិភាពឡើងវិញនៅក្នុងទឹកដីប៉ាឡេស្ទីន ខណៈដែលខ្លួនចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Wang Wenbin អ្នក​នាំ​ពាក្យ​ក្រសួង​បាន​ប្រាប់​សន្និសីទ​សារព័ត៌មានថា ប្រទេសចិននឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីលើកទឹកចិត្តក្រុមប្រឹក្សាសន្តិសុខឱ្យបំពេញភារកិច្ចរបស់ខ្លួន ដើរតួនាទីរបស់ខ្លួន បង្កើតការឯកភាពគ្នា និងចាត់វិធានការប្រកបដោយការទទួលខុសត្រូវ និងប្រកបដោយអត្ថន័យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបន្ធូរបន្ថយវិបត្តិបច្ចុប្បន្ន ការពារសុវត្ថិភាពរបស់ជនស៊ីវិល និងស្តារសន្តិភាពឡើងវិញ។

សេចក្តី​ថ្លែងការណ៍​របស់​ប្រទេស​ចិន​បាន​កើត​ឡើង​ ក្រោយ​អ៊ីស្រាអែល​ចាប់ផ្តើម​វាយលុក​ផ្នែក​យោធា​របស់​ខ្លួន​ប្រឆាំង​នឹង​ក្រុម​អ៊ីស្លាម​ប៉ាឡេស្ទីន ហាម៉ាស់។

កាសែត China Daily បានដកស្រង់សេចក្ដីថ្លេងការណ៍របស់ក្រសួងការបរទេសចិនថា “វាជាការចាំបាច់ក្នុងការលើកកម្ពស់បទឈប់បាញ់ និងបញ្ឈប់ការប្រយុទ្ធគ្នា ទប់ស្កាត់ការស្លាប់ និងរបួសរបស់ជនស៊ីវិលបន្ថែមទៀត ការពារគ្រោះមហន្តរាយមនុស្សធម៌ទ្រង់ទ្រាយធំ និងការពារជម្លោះមិនឱ្យផ្ទុះឡើង” ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Asianone

ចុចអាន៖ កូរ៉េខាងជើងព្រមានថា សម្ព័ន្ធ​យោធា​អាមេរិក ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ​អាច​បង្ក​សង្គ្រាម​លោក​លើក​ទី ៣

ចុចអាន៖ អ៊ីស្រាអែល ថា ការវាយប្រហារលើមន្ទីរពេទ្យនៅតំបន់ហ្គាហ្សា គឺជារឿងត្រឹម​ត្រូវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម