ព័ត៌មានអន្ដរជាតិ
ថៃ ព្រមានយុវវ័យពីការរួមភេទ ក្រោយរកឃើញអ្នកឆ្លងមេរោគអេដស៍កាន់តែច្រើនឡើង
នៅថ្ងៃទី៦ ខែវិច្ឆិកានេះ អគ្គនាយកដ្ឋានសុខាភិបាលនៃក្រសួងសុខាភិបាលថៃ បានព្រមានយុវវ័យឱ្យប្រុងប្រយ័ត្នខ្ពស់ យល់ដឹងពីវិធីការពារកុំឱ្យមានផ្ទៃពោះ និង ជំងឺកាមរោគក្នុងពេលរួមភេទ បន្ទាប់ពីរកឃើញថា មានយុវវ័យបានឆ្លងមេរោគអេដស៍ (HIV) កាន់តែច្រើនឡើង និងបានណែនាំអំពីរបៀបបដិសេធការរួមភេទ ដើម្បីកាត់បន្ថយហានិភ័យសម្រាប់ពួកយុវវ័យ។

លោកស្រីវេជ្ជបណ្ឌិត Atchara Nithipinyasakul អគ្គនាយកនៃអគ្គនាយកដ្ឋានសុខាភិបាលថៃបាននិយាយថា ដោយសារស្ថានការណ៍នៃការឆ្លងមេរោគអេដស៍ (HIV) និងជំងឺកាមរោគមានការកើនឡើងក្នុងចំណោមយុវវ័យ ដោយយោងតាមទិន្នន័យពីនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងក្នុងឆ្នាំ២០២២ ត្រូវបានរកឃើញថា មានអ្នកឆ្លងមេរោគអេដស៍ថ្មីចំនួន ៩២៣០នាក់ ដែលក្នុងនោះស្ទើរតែពាក់កណ្តាលជាក្រុមយុវវ័យ មានអាយុចាប់ពី ១៥-២៤ ឆ្នាំ។ បញ្ហានេះបានបង្កឱ្យមានការព្រួយបារម្ភដល់ប្រជាជន និងសង្គមថៃ និងអាចប៉ះពាល់នាពេលអនាគត។
ដូច្នេះហើយទើបអគ្គនាយកដ្ឋានសុខាភិបាលនៃក្រសួងសុខាភិបាលថៃបានដាក់ចេញនូវវិធានការបង្កើតការយល់ដឹងអំពីការរួមភេទសម្រាប់យុវវ័យ (ការរួមភេទដោយសុវត្ថិភាព) ដោយមានការណែនាំចំនួន៤ចំណុចគឺ៖ ១) មានការរួមភេទដោយមានការយល់ព្រម ២)ប្រសិនបើមានការរួមភេទត្រូវតែច្បាស់ខ្លួនឯងថាពិតជាមានសុវត្ថិភាព ប្រើស្រោមអនាម័យដើម្បីការពារជំងឺកាមរោគពីការរួមភេទ ៣)ប្រសិនបើភ្លាត់បណ្តាលឱ្យមានផ្ទៃពោះដោយមិនបានត្រៀមខ្លួន ត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបានដំបូន្មាន និង ៤)ការថែទាំសុខភាពនិងគ័រក្នុងផ្ទៃនៅមុនពេលសម្រាលប្រកបដោយគុណភាព ដើម្បីឱ្យកូនកើតមកនិងម្តាយមានសុវត្ថិភាព៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ MCOT

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ