ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់នៅហ្គាហ្សា កើនលើស ១០០០០នាក់ហើយ
ក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៅក្នុងទឹកដីប៉ាឡេស្ទីន និយាយកាលពីថ្ងៃចន្ទទី៦ខែវិច្ឆិកាថា គិតត្រឹមពេលនេះ មានមនុស្សជាង ១០០០០នាក់ហើយ ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីអ៊ីស្រាអែល បើកការវាយលុកយោធា ជិតមួយខែមុន។

អ៊ីស្រាអែល បានប្រកាសសង្រ្គាមលើក្រុមហាម៉ាស បន្ទាប់ពីចលនាសកម្មប្រយុទ្ធឥស្លាមមួយនេះ បើកការវាយប្រហារយ៉ាងភ្ញាក់ផ្អើលកាលពីថ្ងៃទី៧ខែតុលា ដោយសម្លាប់មនុស្សប្រមាណ ១៤០០នាក់ក្នុងប្រទេសអ៊ីស្រាអែល និងចាប់ជំរិតមនុស្សជាង២៤០នាក់ទៀត។
ភ្លាមនោះ អ៊ីស្រាអែល បានសងសឹកវិញ ដោយចាប់ផ្តើមការវាយលុកតាមអាកាស និងដីគោកលើតំបន់ហ្គាហ្សា ជាមួយការប្តេជ្ញាកម្ចាត់ក្រុមសកម្មប្រយុទ្ធនេះ ឲ្យអស់ពីផែនដី។

អ្នកនាំពាក្យក្រសួងសុខាភិបាលប៉ាឡេស្ទីន លោក Ashraf Al Qudra និយាយថា ជនជាតិប៉ាឡេស្ទីន ១០០២២ នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងនោះរួមមានកុមារចំនួន៤១០៤នាក់ ស្ត្រី២៦៤១នាក់ និងមនុស្សចាស់៦១១នាក់។ ក្រសួងក៏បានរាយការណ៍ដែរថា មានមនុស្ស២៥៤០៨នាក់ បានរងរបួស។
ទោះបីជាយ៉ាងណាក៏ដោយ CNN មិនអាចផ្ទៀងផ្ទាត់តួលេខ ដែលចេញផ្សាយដោយក្រសួងនៅតំបន់ហ្គាហ្សា បានទេ។

ប៉ុន្តែអ្នកនាំពាក្យសេតវិមានលោក John Kirby បានប្រាប់អ្នកយកព័ត៌មានថា មានមនុស្សស្លូតត្រង់ជាច្រើនពាន់នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សា។
សូមបញ្ជាក់ថា គ្រាន់តែមួយខែនេះ ប្រជាជនប៉ាឡេស្ទីនដែលត្រូវសម្លាប់នៅហ្គាហ្សា គឺមានច្រើនជាងអ្នកដែលស្លាប់នៅក្នុងជម្លោះជាមួយអ៊ីស្រាអែល នារយៈពេល១៥ឆ្នាំចុងក្រោយទៅទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ នាវាមុជទឹកនុយក្លេអ៊ែរអាមេរិក ទៅដល់តំបន់មជ្ឈិមបូព៌ាហើយ

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៤ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ៦ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង